បរទេស ៖ ប្រធានាធិបតី វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានបញ្ជាឲ្យប្រសិត សហភាពអឺរ៉ុប ចាកចេញពីប្រទេស វេណេស៊ុយអេឡា ក្រោយប៉ុន្មានម៉ោង បន្ទាប់ពីសហភាពអឺរ៉ុប ប្រកាសដាក់ទណ្ឌកម្ម លើមន្ត្រីវេណេស៊ុយអេឡាមួយចំនួន ដែលមានភក្តីភាព ចំពោះមេដឹកនាំសង្គមនិយម ។
យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មហិរញ្ញវត្ថុ លើមន្ត្រីវេណេស៊ុយអេឡា ចំនួន១១នាក់ ដោយលើកឡើងថា ពួកគេមានសកម្មភាពប្រឆាំង នឹងដំណើរការប្រជាធិបតេយ្យ របស់រដ្ឋសភាជាតិ វេណេស៊ុយអេឡា។
ប្រធានាធិបតីវេណេស៊ុយអេឡា បានទុកពេលឲ្យប្រេសិត សហភាពអឺរ៉ុប លោកស្រី Isabel Brilhante Pedrosa ចំនួន៧២ម៉ោង ដើម្បីចាកចេញពីប្រទេស វេណេស៊ុយអេឡា ក្រោយទណ្ឌកម្មត្រូវបានប្រកាស និងបាននិយាយប្រាប់ថា “យន្តហោះអាចឲ្យលោកស្រីខ្ចី សម្រាប់ជិះចាកចេញ” ៕ប្រែសម្រួល៖ប៉ាង កុង