ប៉េកាំង៖ ប្រេសិតចិន បានស្នើសហរដ្ឋអាមេរិកបញ្ឈប់ ការដាក់ទណ្ឌកម្មជាឯកតោភាគីខុសច្បាប់លើអ៊ីរ៉ង់ និងបានសម្ដែងការប្រឆាំង ទៅនឹងសហរដ្ឋអាមេរិក ដែលជំរុញឱ្យមានការពន្យារពេល ការដាក់ទណ្ឌកម្មអាវុធរបស់ អង្គការសហប្រជាជាតិប្រឆាំងនឹងអ៊ីរ៉ង់។
លោក Zhang Jun អ្នកតំណាងអចិន្ត្រៃយ៍របស់ ចិនប្រចាំនៅអង្គការសហប្រជាជាតិបានលើកឡើងថាដើមហេតុនៃវិបត្តិនា ពេលបច្ចុប្បន្ន គឺសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅក្នុងខែឧសភា ឆ្នាំ២០១៨ និងការដាក់ ទណ្ឌកម្មជាឯកតោភាគីប្រឆាំងនឹងអ៊ីរ៉ង់។
សហរដ្ឋអាមេរិក បានសម្រេចចិត្តបញ្ចប់ ការដាក់ទណ្ឌកម្មលើក លែងទៅនឹងគម្រោងនុយក្លេអ៊ែរ ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយបានជំរុញឱ្យមាន ការពន្យារពេលនៃការដាក់ទណ្ឌកម្មអាវុធរបស់ អង្គការសហប្រជាជាតិ ទៅលើប្រទេស អ៊ីរ៉ង់ ដែលនឹងផុតកំណត់នៅខែតុលា។
លោក Zhang Jun បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា នេះបានធ្វើឱ្យអន្តរាយ ដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការពារកិច្ចព្រម ព្រៀងនុយក្លេអ៊ែរខាងលើនេះ៕ ដោយ ឈូក បូរ៉ា