ព័ត៌មានអន្តរជាតិ

ចិន ស្នើដល់អាមេរិក ឲ្យបញ្ឈប់ដាក់ទណ្ឌកម្ម ទៅលើអ៊ីរ៉ង់

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ថា បេសកជនពិសេស របស់ប្រទេសចិន កាលពីថ្ងៃអង្គារបានស្នើ ដល់សហរដ្ឋអាមេរិក ឲ្យបញ្ឈប់នូវការដាក់ទណ្ឌកម្ម របស់ខ្លួនទៅលើប្រទេសអ៊ីរ៉ង់ ហើយបានសម្តែងការជំទាស់ ទៅនឹងសហរដ្ឋអាមេរិក ដែលជំរុញបន្ថែមទៀតដល់យោធា របស់អង្គការសហប្រជាជាតិ ឲឲ្យប្រឆំាងទៅលើអ៊ីរ៉ង់ ។

ឬសគល់នៃបញ្ហានៃវិបត្តិថ្មីៗ គឺដោយសារសហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែររអ៊ីរ៉ង់ នៅក្នុងខែឧសភា ឆ្នាំ២០១៨ និងបានស្នើឡើងជាថ្មី ដោយដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ។ លោក Zhang Jun អ្នកតំណាងអចិន្ត្រៃយ៏របស់ប្រទេសចិន ប្រចាំនៅអង្គការ សហប្រជាជាតិ បានថ្លែងយ៉ាងដូច្នេះ ។

លោក Zhang បានថ្លែងប្រាប់ ដល់ក្រុមប្រឹក្សាសន្តិសុខថា សហរដ្ឋអាមេរិក បានសម្រេចចិត្តនឹងបញ្ចប់ការដាក់ទណ្ឌកម្ម ចំពោះអ្នកដែលបដិសេធនឹងគម្រោង ការនុយក្លេអ៊ែរ ស្ថិតក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយបានជំរុញឲ្យមានការបន្ថែមយោធា របស់អង្គការសហប្រជាជាតិ ដាក់គំនាបទៅលើអ៊ីរ៉ង់ ដែលបានអស់សុពលភាព កាលពីខែតុលានោះ ។ នេះគឺជាការបញ្ជាក់ជាថ្មីម្តងទៀត ដោយក្រុមចម្រុះ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ។

ចិន បានទំនាស់ទៅនឹងសហរដ្ឋអាមេរិក ដែលបានជំរុញឲ្យយោធា របស់អង្គការសហប្រជាជាតិ ដាក់គំនាបលើអ៊ីរ៉ង់ ។ លោក Zhang បានថ្លែងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top