ព័ត៌មានអន្តរជាតិ

ចិនអនុម័តថ្នាំ វ៉ាក់សាំងកូវីដ១៩ សម្រាប់ប្រើប្រាស់យោធា

បរទេស ៖ មន្ត្រីរបស់ប្រទេសចិន នៅពេលថ្មីៗនេះ បានប្រកាសថា ទើបបានអនុម័ត ឲ្យប្រើប្រាស់ភ្លាមៗ នូវថ្នាំវ៉ាក់សាំងកូវីដ១៩ថ្មី សម្រាប់បុគ្គលិកយោធា នេះបើយោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

ថ្នាំវ៉ាក់សាំង នេះ គឺត្រូវបានអភិវឌ្ឍជាផ្នែក នៃកិច្ចប្រឹងប្រែងរួមគ្នា រវាងវិទ្យាស្ថានទបចេ្ចកវិទ្យា ជីវសាស្ត្រទីក្រុងប៉េកាំង ជាផ្នែកនៃបណ្ឌិតសភា វិទ្យាសាស្ត្រឱសថយោធា ដែលអង្គភាពស្រាវជ្រាវរបស់យោង និងក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ ឈ្មោះ CanSino Biologics ។

នៅក្នុងឯកសារមួយ ជាមួយនឹងការផ្លាស់ប្តូរស្តុកហុងកុង ក្រុមហ៊ុន CanSino បាននិយាយប្រាប់ថា ថ្នាំវ៉ាក់សាំង មានទម្រង់សុវត្ថិភាពល្អ និងបានបង្ហាញនូវសក្តានុពល ក្នុងដំណើរទប់ស្កាត់មេរោគកូវីដ១៩ នៅក្នុងកិច្ចសិក្សាបឋម ដែលប្រើប្រាស់ពិសោធន៍លើសត្វ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top