ព័ត៌មានអន្តរជាតិ

ការិយាល័យមេត្រូ ព្រមានថា អង់គ្លេស អាចនឹងធ្វើសីតុណ្ហភាព ក្តៅជាង៤០ អង្សាសេ នៅចុងសតវត្សរ៍នេះ

អង់គ្លេស ៖ ក្រុមអ្នកព្យាករណ៍ព្រមានថា ចក្រភពអង់គ្លេស អាចជាអ្នកដុតកម្ដៅ ឲ្យសីតុណ្ហភាពកើនឡើង លើសពី៤០ អង្សាសេរៀងរាល់៣ ឆ្នាំកន្លះគិតត្រឹមឆ្នាំ ២១០០ ក្រោមការបញ្ចេញ និងសាយភាយឧស្ម័នផ្ទះកញ្ចក់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

គំរូគណិតវិទ្យាបង្កើត ដោយការិយាល័យមេត្រូបង្ហាញថា ការបំភាយឧស្ម័ន កំពុងបង្កើនលទ្ធភាព នៃថ្ងៃក្តៅខ្លាំងនៅចក្រភពអង់គ្លេស ជាពិសេសនៅភាគអាគ្នេយ៍។ សីតុណ្ហភាពបានបង្ហាញថា សីតុណ្ហភាពលើសពី ៣៥អង្សាសេក្នុងមួយថ្ងៃ ៗ អាចឈានដល់រាល់ថ្ងៃ នៅចុងសតវត្សនេះ។

ចក្រភពអង់គ្លេសបានកត់ត្រា សីតុណ្ហភាពក្តៅបំផុត របស់ខ្លួនដែលមិនធ្លាប់មាន កាលពីឆ្នាំមុនគឺ៣៨,៧ អង្សាសេ) នៅសួនច្បារCambridge Botanic Gardenនាថ្ងៃទី ២៥ ខែកក្កដា។ ដូច្នេះអ្នកស្រាវជ្រាវ នៅការិយាល័យ Met Office បានឆ្ងល់ថា តើសីតុណ្ហភាព នឹងលើសពី៤០អង្សារសេនា ពេលអនាគតហើយបើដូច្នេះតើវាញឹកញាប់ប៉ុណ្ណា។

ការស្រាវជ្រាវពីមុនផ្តល់នូវ ភ័ស្តុតាងរឹងមាំថា ភាពជ្រុលនិយមបែបនេះ កាន់តែមានសភាពញឹកញាប់ និងខ្លាំងក្លាក្រោមឥទិ្ធពល នៃការប្រែប្រួលអាកាសធាតុបង្កឡើង ដោយមនុស្សដោយសារតែការ ដុតឥន្ធនៈហ្វូស៊ីលនិងសកម្មភាព កាបូនផ្សេងទៀត ៕ដោយ៖លី ភីលីព

Most Popular

To Top