អង់គ្លេស ៖ វត្ថុបុរាណរាប់ពាន់ ត្រូវបានរកឃើញពីកម្ទេចកម្ទី នៃកប៉ាល់ក្រុមហ៊ុនឥណ្ឌាខាងកើត ហូឡង់ “Dutch East India ” ឈ្មោះ Rooswijk ដែលបានលិច នៅឆ្នេរសមុទ្រខេន កាលឆ្នាំ១៧៤០នឹងត្រូវបានស្កេន ដោយប្រើឧបករណ៍កាំរស្មីអ៊ិចថ្មី ដើម្បីបង្ហាញព័ត៌មានលម្អិត ដែលលាក់ទុកយ៉ាងអាថ៌កំបាំងនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
The Rooswijk ដែលគេហៅថា“ Retourschip” សាងសង់សម្រាប់ការធ្វើដំណើរដ៏វែងឆ្ងាយ បានលិចនៅឆ្នេរសមុទ្រខេន ក្នុងខែមករា ឆ្នាំ១៧៤០ បន្ទាប់ពីដំណើរការកឿង នៅលើឆ្នេរ Goodwin ។ អ្នកបុរាណវិទ្យាបានទៅមើលបំណែក និងរកឃើញវត្ថុបុរាណ ជាច្រើនរួមមានកាក់ប្រាក់ និងគ្រឿងប្រដាប់ប្រដា ទ្រូងឈើ និងឆ្នាំងស្រាលង្ហិនចន្លោះឆ្នាំ ២០០៥ និង ២០១៨ ។
វត្ថុបបុរាណជាច្រើន នឹងត្រូវបានពិនិត្យលម្អិតបន្ថែមទៀត ដោយសារការផ្តល់ថវិកា ចំនួន១៥០,០០០ផោន ពីមូលនិធិ Wolfson ធ្វើការអាប់ដេត កន្លែងកាំរស្មីអ៊ិច របស់ចក្រភពអង់គ្លេស ប្រវត្តិសាស្ត្រ ។ នាវាដែលមានគោលដៅដំបូង សម្រាប់ក្រុង Batavia សព្វថ្ងៃទីក្រុងJakarta ចំពោះកប៉ាល់ដឹក ទំនិញឈ្មោះ Rooswijk ចាកបានលិចនៅចម្ងាយប្រហែល ៥ ម៉ាយល៍ពីឆ្នេរអង់គ្លេសនៅលើការធ្វើដំណើរលើកទី ២ របស់ខ្លួនឆ្ពោះទៅខាងកើត ដោយគ្មាននរណាម្នាក់ជឿថា មាននាវិក ២៣៧ នាក់ រួចផុតពីគ្រោះថ្នាក់នោះទេ ។
កម្ទេចកម្ទីរបស់វាត្រូវ បានគេរកឃើញដំបូង នៅជម្រៅ២៤ ម៉ែត្រដោយអ្នកមុជទឹកស្ម័គ្រចិត្តម្នាក់កាលពីឆ្នាំ ២០០៤ ដោយមានកិច្ចប្រឹងប្រែងស្តារឡើងវិញ ភាគច្រើនធ្វើឡើងរវាងឆ្នាំ ២០០៥ និង ២០១៨ ដោយវត្ថុពីនាវាជាកម្មសិទ្ធិរបស់រដ្ឋហូឡង់។ ក្នុងចំណោមវត្ថុបុរាណ ដែលបានរកឃើញពីកម្ទេចកម្ទី រួមមានដុំប្រាក់ កាក់មាស កាំបិត កន្ត្រៃ គ្រោងឆ្អឹងមនុស្ស ផើង ពាង និងធុងរាងដូចបន្លា ៕ដោយ៖លី ភីលីព



