ព័ត៌មានអន្តរជាតិ

ចិនប្រកាសធ្វើ សមយុទ្ធយោធា នៅសមុទ្រចិនខាងកើត ចំពេលកំពុងមានភាពតានតឹង

បរទេស៖ រដ្ឋបាលសុវត្ថិភាព ដែនសមុទ្រខេត្តហៃណាន ប្រទេសចិន បានប្រកាសផែនការ ធ្វើសមយុទ្ធយោធា នៅក្បែរប្រជុំកោះប៉ារ៉ាសេលរបស់ប្រទេសវៀតណាម ចាប់ពីថ្ងៃពុធដល់ថ្ងៃអាទិត្យ ។ រដ្ឋបាលនេះបាននិយាយ នៅលើគេហទំព័រ របស់ខ្លួនថា គ្មាននាវាណាមួយត្រូវបានអនុញ្ញាត ឱ្យចូលទៅក្នុងតំបន់នៅសមុទ្រចិនខាងត្បូង ដែលវៀតណាមហៅថាសមុទ្រខាងកើត នៅពេលសមយុទ្ធ កំពុងចាប់ផ្តើមនោះទេ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា សកម្មភាពនេះកើតឡើង ចំពេលដែលសហគមន៍អន្តរជាតិ ព្រួយបារម្ភអំពីសកម្មភាពថ្មីៗ របស់ចិននៅសមុទ្រចិនខាងត្បូង។

ប្រទេសនេះបានបង្កើនសកម្មភាព ឈ្លានពានរបស់ខ្លួននៅក្នុងដែនទឹក ចាប់តាំងពីដើមឆ្នាំនេះ ខណៈដែលប្រទេសដទៃទៀត បានផ្តោតលើការប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងនៃមេរោគ Covid-19 ។

វាបានបង្កើតតំបន់ដែលគេហៅថា Xisha” និង “Nansha” នៅលើកោះហ័ងសា (ផារ៉ាសែល) និងត្រួងសា (ស្ព្រាតលី) របស់វៀតណាម ដែលជាទូកនេសាទវៀតណាម លិចចេញពីអតីត និងបានចេញជាការហាម ឃាត់ជាលក្ខណៈឯកតោភាគី ហើយបានបញ្ជូននាវាទៅរំខាន នាវារុករកប្រេង និងឧស្ម័នរបស់ម៉ាឡេស៊ីថែមទៀត ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top