ព័ត៌មានអន្តរជាតិ

មេបញ្ជាការ USFK អំពាវនាវឲ្យមានការ ធ្វើសមយុទ្ធទ្រង់ទ្រាយធំ ប្រឆាំងនឹងការគំរាមកំហែងពី កូរ៉េខាងជើង

សេអ៊ូល៖ មេបញ្ជាការកងកម្លាំង សហរដ្ឋអាមេរិក ប្រចាំនៅកូរ៉េ (USFK) ឧត្តមសេនីយ៍ Robert Abrams បានឲ្យដឹងថាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គួរតែបន្តធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅចំពោះមុខសមត្ថភាព នុយក្លេអ៊ែរ និងមីស៊ីល ដែលកំពុងវិវឌ្ឍន៍របស់កូរ៉េខាងជើង។

នៅក្នុងសុន្ទរកថាមួយ ក្នុងវេទិកាមួយដែល ធ្វើឡើងនៅទីក្រុងសេអ៊ូល លោក Abrams ក៏បានកត់សម្គាល់ថា ត្រូវធ្វើការងារជាច្រើនទៀត សម្រាប់ការផ្ទេរគ្រោង ការណ៍នៃការគ្រប់គ្រងប្រតិបត្តិការ ពេលសង្គ្រាម (OPCON) នៃកងកម្លាំងកូរ៉េខាងត្បូង ពីទីក្រុងវ៉ាស៊ីនតោន ទៅទីក្រុងសេអ៊ូល។

លោកបន្ថែមថា ” ជាអកុសលយើងត្រូវពន្យាពេល ការបណ្តុះបណ្តាលមេបញ្ជាការ រួមបញ្ចូលគ្នានៃកម្រិតសមយុទ្ធរបស់ យើងនៅឆ្នាំនេះ ដោយសារតែការរីករាលដាល នៃជំងឺរាតត្បាតជាសកល ដែលកំពុងបន្ត”៕ ដោយ ឈូក បូរ៉ា

Most Popular

To Top