បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ថា អាជ្ញាធរអាកាស ចរណ៍ស៊ីវិលអ៊ីរ៉ាក់ បានប្រកាសកាលពីថ្ងៃពុធថា ដោយបង្កើនរយៈពេលហាមប្រាមសម្រាប់ការហោះហើរជា ប្រក្រតីនៅក្នុងប្រទេស រហូតដល់ថ្ងៃទី១៥ ខែកក្កដា ។
នៅក្នុងសេចក្តីប្រកាស ព័ត៌មានបានឲ្យដឹងថា ការហាមប្រាមក្នុងនោះរាប់បញ្ចូលទាំង ការធ្វើដំណើរទាំងក្នុងស្រុកង និងអន្តរជាតិ ជាមួយគ្នានេះដែរ លើកលែងតែមានករណីត្រូវសង្គ្រោះបន្ទាន់ យន្តហោះពេទ្យ និងយន្តហោះដឹកជញ្ជូនទំនិញ រួមទាំងយន្តហោះទាំងឡាយណាដែលឆ្លងកាត់ដែនអាកាសរបស់អ៊ីរ៉ាក់ ។
ក្រុមអាជ្ញាធរក៏បានបញ្ជាក់ថា នៅតែបន្តអនុម័តសម្រាប់ការ ហោះហើរទំាងឡាយដើម្បីបញ្ចៀសដឹកអ្នកមកពីបរទេស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

