ជប៉ុន៖ អ្នកជីវវិទូជនជាតិជប៉ុន បាននិយាយថា ត្រីឆ្លាមធំបំផុតនៅលើពិភពលោក ត្រូវបានគេរកឃើញថា ប្រភេទសត្វត្រីនេះ មានភ្នែកពាសដែក ដោយសារតែធ្មេញជិត ៣០០០ស្ថិតនៅតម្រង់ជួរ ការពារភ្នែករបស់វា ពីព្រោះតែវាស្ថិតក្នុងប្រភេទសត្វនេះ គ្មានត្របកភ្នែកឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ជីវវិទូសមុទ្រមកពីប្រទេសជប៉ុន បានរកឃើញប្រហោងធ្មេញ នៅលើផ្ទៃខាងក្រៅនៃភ្នាស ហើយពួកវានីមួយៗ មានធ្មេញប្រហែល ៣.០០០ នៅជុំវិញវា។ ដោយសារតែត្រីឆ្លាម និងត្រីបាឡែន មិនមានត្របកភ្នែកជួរដេក នៃរចនាសម្ព័ន្ធដូចស្លឹកឈើអុក ការពារភ្នែករបស់ពួកគេ ដែលផ្ទុយនឹងទ្រឹស្តីថា ប្រភេទសត្វនេះ មិនពឹងផ្អែកយ៉ាងខ្លាំង ទៅលើចក្ខុវិស័យរបស់វា។
ទន្ទឹមនឹងប្រហៅធ្មេញ អ្នកសិក្សាស្រាវជ្រាវ ក៏បានបង្ហាញថា ត្រីឆ្លាម និងត្រីបាឡែនមានសមត្ថភាព ដកថយប្រហែល ៥០ ភាគរយនៃកែវភ្នែក របស់វាចូលទៅក្នុងរន្ធ។ ក្រុមការងារមក ពីមជ្ឈមណ្ឌលស្រាវជ្រាវ Okinawa Churashima របស់ជប៉ុនបានពិនិត្យទាំងត្រីឆ្លាម និងត្រីបាឡែនរស់ និងស្លាប់ពីអាងចិញ្ចឹមត្រីនៅជប៉ុន និងអាមេរិក។ ត្រីឆ្លាមត្រីបាឡែន គឺជាប្រភេទធំបំផុតរបស់ពួកវា ព្រោះវាអាចមានទំហំធំ ដល់ទៅ ៥៩ ហ្វីត៕ ដោយ៖លី ភីលីព