ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ចេញការណែនាំលើកដំបូង ឲ្យប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះជំងឺកូវីដ-១៩

សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ប្រឆាំងនឹងវីរុសវីរុសនេះ ក្នុងអំឡុងពេលកិច្ចប្រជុំនយោបាយ របស់គណបក្សពលករ ដែលកំពុងកាន់អំណាច ដោយព្រមានថា ការបន្ធូរបន្ថយមុនពេលវេលា នៃវិធានការប្រឆាំងនឹងមេរោគ នឹងនាំឱ្យមានវិបត្តិ ដែលមិនអាចបំភ្លេចបាន និងមិនអាចពន្យល់បាន។

វាជាលើកទី ២ ហើយក្នុងរយៈពេល ៣ ខែដែលកូរ៉េខាងជើង បានកោះប្រជុំក្រុមប្រឹក្សានយោបាយ ដើម្បីពិភាក្សា ពីការឆ្លងរាលដាលនៃមេរោគឆ្លង។ នោះបង្ហាញថា ស្ថានការណ៍ជំងឺកូវីដ-១៩ របស់កូរ៉េខាងជើង អាចធ្ងន់ធ្ងរ ទោះបីទីក្រុងព្យុងយ៉ាងអះអាងថា មិនមានសូម្បីតែមួយករណីក៏ដោយ។

កិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មិនមាននិយាយ អំពីទំនាក់ទំនងអន្តរកូរ៉េ ដែលជាការបង្ហាញ យ៉ាងច្បាស់ថាលោក គីមប្រហែលជា កំពុងផ្តោតលើសាមគ្គីភាពផ្ទៃក្នុង ជាជាងបញ្ហាខាងក្រៅ ចំពេលមានការភ័យខ្លាច ដែលកំពុងកើតមាន អំពីជំងឺរាតត្បាតពិភពលោក៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top