ព័ត៌មានអន្តរជាតិ

ប្រទេសជាង ៦០ បានរំលោភ លើទណ្ឌកម្មប្រឆាំង នឹងកូរ៉េខាងជើង ក្នុងឆ្នាំ២០១៩

សេអ៊ូល ៖ ជាង ២៥០ ករណី នៃការរំលោភទណ្ឌកម្ម អន្តរជាតិ ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ត្រូវបានគេរកឃើញ នៅក្នុងប្រទេសចំនួន ៦២ ក្នុងរយៈពេលមួយឆ្នាំ នេះបើយោងតាមរបាយការណ៍ របស់ក្រុម អ្នកជំនាញថ្មីៗនេះ បើទោះបីជាមានការដាក់ ទណ្ឌកម្មយ៉ាងតឹងរឹង ទៅលើកម្មវិធី អាវុធនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាងក៏ដោយ ។

យោងតាមរបាយការណ៍ថ្មីៗនេះ របស់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ និងសន្តិសុខអន្តរជាតិ (ISIS) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ប្រទេសចំនួនសរុបចំនួន ៦២ បានរំលោភលើទណ្ឌកម្មរបស់អង្គការ សហប្រជាជាតិ ទៅលើប្រទេសកូរ៉េខាងជើង នៅចន្លោះខែកុម្ភៈ ឆ្នាំ ២០១៩ ដល់ខែកុម្ភៈឆ្នាំ ២០២០ ។

គួរបញ្ជាក់ថា ក្នុងចំណោមនោះដៃគូពាណិជ្ជកម្មកំពូល របស់ប្រទេសចិន មានចំនួនច្រើនបំផុត នៃការរំលោភ ដែលមានច្រើនជាង ៦០ ករណីដែលតំណាងឱ្យជិតមួយភាគបួន នៃចំនួនការរំលោភសរុប ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top