បរទេសៈ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី៣ ខែកក្កដានេះ បានឲ្យដឹងថា ប្រេសិតពិសេសរបស់ចិនម្នាក់ បានធ្វើការអំពាវនាវ ដល់ក្រុមប្រឹក្សា អង្គការសហប្រជាជាតិ ដើម្បីធ្វើយ៉ាងជម្រុញ និងឆ្លើយតបឲ្យបាននូវបទឈប់បាញ់ ជាសកលក្នុងគ្រា ដែលពិភពលោក កំពុងជួបវិបត្តិកូវីដ១៩ បែបនេះ។
លោក Zhang Jun អ្នកតំណាងអចិន្រ្តៃយ៍ របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា នៅពេលដែលខ្លួនបានអនុម័តនូវ ដំណោះស្រាយមួយ ដែលគាំទ្របណ្តឹងឧទ្ធរណ៍ ក្រុមប្រឹក្សាសន្តិសុខ គួរតែធ្វើការដើម្បីពន្លឿន ការយល់ឃើញរបស់ខ្លួន លើបញ្ហានេះ។
លោកបន្តទៀតថា សហគមន៍អន្តរជាតិ គួរតែឆ្លៀតយកឱកាស ដើម្បីលើកទឹកចិត្តដល់ភាគីជម្លោះ ដើម្បីឆ្លើយតបនឹងបណ្តឹង ឧទ្ធរណ៍បញ្ឈប់ជាបន្ទាន់ នូវសកម្មភាពហិង្សា ដោយអាវុធនានា ដែលជាការចូលរួមមួយផ្នែក ដល់ការទប់ស្កាត់ការ រីករាលដាលនៃកូវីដ១៩៕
ប្រែសម្រួល៖ស៊ុនលី