អាមេរិក ៖ អង្គការអវកាសណាសា បាននិយាយថា វាអាចមើលទៅដូចជា TIE Fighterរបស់ Darth Vader ស្ថិតនៅក្នុងកាឡាក់ស៊ីឆ្ងាយមួយ បន្ទាប់ពីរូបភាពនេះ ណាសាបញ្ជាក់ថា គឺជាស្ថានីយ៍អវកាសអន្តរជាតិ (ISS) នៅក្នុងឆ្លងកាត់ផ្កាយជិតបំផុត របស់យើង នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។
អ្នកថតរូបម្នាក់បានចាប់ យកយាននេះធ្វើចលនាប្រហែល ៥ ម៉ាយល៍ក្នុងមួយវិនាទីឆ្លង កាត់ពន្លឺព្រះអាទិត្យនៅម៉ោង ប្រហែល ១ និង ១៥ នាទីរសៀលថ្ងៃទី ២៤ ខែមិថុនាពីFredericksburg រដ្ឋ Virginia ។ លោក Joel Kowsky អ្នកថតរូបអង្គការណាសា អាចថតចម្លងការឆ្លង កាត់រយៈពេល ៥៤ វិនាទីដោយប្រើកាមេរ៉ា ដែលថតបាន១០ចំណុច ក្នុងមួយវិនាទី។
ទោះបីជាស្ថានីយ៍ អវកាសមានលក្ខណៈស្រដៀង នឹងយន្តហោះចម្បាំងមួយ ពីខ្សែភាពយន្តសង្គ្រាមផ្កាយ ដូចរូបភាព ក៏ដោយ ក៏ផ្នែកលេចធ្លោ គឺជាផ្ទាំងសូឡាដ៏ធំមួយ ដែលផ្តល់ថាមពលដល់នាវា ។ ISS បច្ចុប្បន្នជាកន្លែងសម្រាប់ អវកាសយានិកទី ៦៣ របស់អង្គការណាសា លោក Chris Cassidy លោក Douglas Hurley លោក Robert Behnken និង អវកាសយានិក Roscosmos លោក Anatoly Ivanishin និង Ivan Vagner ៕ដោយ៖លី ភីលីព


