ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Samsung ប្រហែលបែកធ្លាយ ស្មាតហ្វូន ដោយចៃដន្យ នៅលើគេហទំព័រក្រុមហ៊ុន

កូរ៉េខាងត្បូង ៖ ក្រុមហ៊ុន បច្ចេកវិទ្យាយក្ស របស់កូរ៉េខាងត្បូង Samsung ប្រហែលជា បានបែកធ្លាយរូបភាព នៃទូរស័ព្ទស្មាតហ្វូន ស៊េរីថ្មីមួយ របស់ខ្លួនដោយចៃដន្យ នៅលើគេហទំព័ររបស់ខ្លួន ដែលធ្វើឲ្យអតិថិជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះស្មាតហ្វូន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

យោងទៅតាមសារព័ត៌មាន Max Weinbachថា ការបែកធ្លាយព័ត៌មាន អំពីឧបករណ៍ របស់ក្រុមហ៊ុន Samsung ជាញឹកញាប់ ហើយក្រុមហ៊ុន បានបង្ហោះរូបភាពមួយ ទៅគេហទំព័ររបស់ខ្លួន ដោយចៃដន្យ ដែលបង្ហាញពីទូរស័ព្ទ Galaxy Note 20 Ultra ដែលមិនធ្លាប់មាន ។ ឧបករណ៍នេះ លេចចេញមានតែមួយពណ៌មានឈ្មោះថា ‘Mystic Bronze’ ហើយត្រូវបានបង្ហាញនៅលើគេហទំព័ររបស់ Samsung នៅរុស្សី អ៊ុយក្រែន និងចិន ។

រូបភាពបង្ហាញថា ដូចជា Galaxy S20 Ultra ដែរ Note 20 Ultra នឹងមានឡេន ចំណែកកែវថតខាងក្រោម នៅផ្នែកខាងក្រោយ នៃកាមេរ៉ាមុខក៏មើលទៅមានលក្ខណៈខុស ពីកញ្ចក់២ផ្សេងទៀត ។ ការបែកធ្លាយស្ថិតនា ខែឧសភា តាមការណែនាំថា Note 20 និង Note 20+ នឹងមានអេក្រង់ទំហំ ៦.៧ អ៊ីញ និង ៦.៩ អ៊ីញរៀងៗ ខ្លួនហើយអាចនឹងមានការដំឡើង កំណែទៅរ៉េមផងដែរ ៕ដោយ៖លី ភីលីព

Most Popular

To Top