ព័ត៌មានអន្តរជាតិ

មេបញ្ជាការ USFK អំពាវនាវឲ្យមានការធ្វើ សមយុទ្ធទ្រង់ទ្រាយធំ ប្រឆាំងនឹងការគំរាមកំហែង ពីកូរ៉េខាងជើង

សេអ៊ូល៖ មេបញ្ជាការកងកម្លាំង សហរដ្ឋអាមេរិក ប្រចាំនៅកូរ៉េ (USFK) ឧត្តមសេនីយ៍ Robert Abrams បានឲ្យដឹងថាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គួរតែបន្តធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំនៅ ចំពោះមុខសមត្ថភាព នុយក្លេអ៊ែរ និងមីស៊ីល ដែលកំពុងវិវឌ្ឍន៍ របស់កូរ៉េខាងជើង។

នៅក្នុងសុន្ទរកថា មួយក្នុងវេទិកាមួយ ដែលធ្វើឡើង នៅទីក្រុងសេអ៊ូល លោក Abrams ក៏បានកត់សម្គាល់ថា ត្រូវធ្វើការងារជាច្រើនទៀត សម្រាប់ការផ្ទេរគ្រោងការណ៍ នៃការគ្រប់គ្រងប្រតិបត្តិការ ពេលសង្គ្រាម (OPCON) នៃកងកម្លាំងកូរ៉េខាងត្បូង ពីទីក្រុងវ៉ាស៊ីនតោន ទៅទីក្រុងសេអ៊ូល។

លោកបន្ថែមថា ” ជាអកុសលយើងត្រូវពន្យារ ពេលការបណ្តុះបណ្តាល មេបញ្ជាការរួមបញ្ចូលគ្នា នៃកម្រិតសមយុទ្ធ របស់យើងនៅឆ្នាំនេះ ដោយសារតែការរីករាលដាល នៃជំងឺរាតត្បាតជាសកល ដែលកំពុងបន្ត”៕
ដោយ ឈូក បូរ៉ា

Most Popular

To Top