ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីឥណ្ឌាថា កងទ័ពឥណ្ឌាត្រៀមខ្លួនដើម្បីបញ្ឈប់សកម្មភាពអ្នកវាតទីនិយម ក្នុងពេលលោក ទស្សនកិច្ចនៅតំបន់ Ladakh

ញូដេលី៖ កិច្ចប្រជុំកម្រិតខ្ពស់ជាច្រើនលើក រវាងឥណ្ឌានិងចិន បានបរាជ័យក្នុងការដោះស្រាយបញ្ហា ព្រំដែននៅតាមបណ្តោយបន្ទាត់នៃការត្រួតពិនិត្យភាគខាងកើតនៅតំបន់ Ladakh ។ ការពង្រឹងវិស័យយោធានៅតែបន្តរវាងប្រទេសទាំងពីរ ទោះបីជាភាគីទាំងសងខាងឯកភាពគ្នាក្នុងការដកទ័ពជាបណ្តើរ ៗ ក៏ដោយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានទៅដល់ទីក្រុង Leh របស់តំបន់ Ladakh នៅថ្ងៃសុក្រ ក្នុងដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើល មួយដើម្បីដឹងអំពីស្ថានភាពនៅក្នុងដំណើរទស្សនកិច្ចជាន់ខ្ពស់ របស់មេដឹកនាំ ចាប់តាំងពីការប្រឈមមុខនឹងព្រំដែន ជាមួយប្រទេសចិន បានផ្ទុះឡើងនៅសប្តាហ៍ចុងក្រោយនៃខែមេសា។

នៅក្នុងសុន្ទរកថារយៈពេល ២៦ នាទីរបស់គាត់ទៅកាន់កងកំលាំងប្រដាប់អាវុធឥណ្ឌា លោកម៉ូឌីបាននិយាយថា យុគសម័យនៃការពង្រីកដែនដីបានកន្លងផុតទៅហើយ ប្រវត្តិសាស្រ្តគឺជាភស្តុតាងដែលបង្ហាញថា អ្នកពង្រីកទឹកដីបានបាត់បង់ ឬត្រូវបានបង្ខំឱ្យវិលត្រឡប់មកវិញ។

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top