វ៉ាស៊ិនតោន៖ ទីភ្នាក់ងារចេញផ្សាយនៅថ្ងៃសៅរ៍ទី៤ ខែកក្កដានេះបានឲ្យដឹងថាបុរសម្នាក់ ត្រូវបានបាញ់ស្លាប់និង៣នាក់ទៀត របួសនៅក្នុងហេតុការណ៍អំពើហិង្សា ដោយអាវុធមួយនៅព្រលឹមថ្ងៃនេះត្រង់ចំណុចបាររាត្រី មួយកន្លែងនៃរដ្ឋ Mississippi។
ហេតុការណ៍ត្រូវបានគេជឿជាក់ថា បានកើតឡើងនៅក្នុងបារដែលមានឈ្មោះថា M-Bar Grill ក្នុងទីក្រុង Jackson ដោយអ្នកស្លាប់ត្រូវបានគេស្គាល់ឈ្មោះថា Cortez Shelby ស្ថិតនៅក្នុងវ័យប្រមាណជា៤០ឆ្នាំ។
ដោយឡែកមនុស្សដែលរបួសត្រូវបាន គេដឹងថាមាន១នាក់ជាស្ត្រីនិង២នាក់ទៀតជាស្ត្រី ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយផងដែរប៉ុន្តែអជ្ញាធរ នៅមិនទាន់អាចអះអាងបានទេថាមូលហេតុនៃការប៉ះទង្គិចគ្នានេះ គឺបណ្តាលមកពីអ្វីនៅឡើយទេ៕
ប្រែសម្រួល៖ស៊ុនលី