ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់កសាងទីក្រុង មីស៊ីលក្រោមដី នៅតាមតំបន់ ឆ្នេរឈូងសមុទ្រ

បរទេស ៖ ដោយព្រមាន អំពីសុបិនអាក្រក់ ចំពោះសត្រូវ របស់ប្រទេសអ៊ីរ៉ង់នោះ មេកងទ័ពជើងទឹក របស់កងកម្លាំងការពារ បដិវត្តន៍អ៊ីរ៉ង់ តាមសេចក្តី រាយការណ៍ បាននិយាយប្រាប់ នៅថ្ងៃអាទិត្យម្សិលមិញនេះថា ទីក្រុងតេអេរ៉ង់បានកសាង ទីក្រុងមីស៊ីលក្រោមដី នៅតាមតំបន់ឆ្នេរ នៅតំបន់ឈូងសមុទ្រ ។

លោកឧត្តមនាវី Ali Reza Tangsiri បាននិយាយប្រាប់យ៉ាងដូច្នេះថា “ប្រទេសអ៊ីរ៉ង់ ទើបបានបង្កើតទីក្រុង មីស៊ីលក្រោមដី នៅតាមតំបន់ឆ្នេរ នៃតំបន់ឈូងសមុទ្រពែរ្ស និងតំបន់ឈូង សមុទ្រអូម៉ង់ ដែលវានឹងក្លាជាសុបិនអាក្រក់ សម្រាប់ពួកសត្រូវ របស់ប្រទេសអ៊ីរ៉ង់” ។

គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យម្សិលមិញនេះ មន្ត្រីនុយក្លេអ៊ែអ៊ីរ៉ងមួយរូបបាននិយាយ ហេតុការណ៍អគ្គិភ័យមួយ នៅទីតាំងនុយក្លេអ៊ែអ៊ីរ៉ង់ក្រោមដី Natanz បានបង្កឲ្យមានការ ខូចខាតធ្ងន់ធ្ងរ ដែលអាចនឹងធ្វើឲ្យយឺតយ៉ាវ ដល់ការអភិវឌ្ឍម៉ាស៊ីន ទំនើបប្រើសម្រាប់ចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម៕
htប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top