ព័ត៌មានអន្តរជាតិ

ការសិក្សា របស់ណាសា ៖ ព្រះចន្ទ Europa របស់ភពព្រហស្បតិ៍ អាចជាជម្រក របស់មនុស្សក្រៅភព

បរទេស ៖ យោងទៅតាមការសិក្សា ស្រាវជ្រាវថ្មីមួយ របស់អង្គការណាសា បានឲ្យដឹងថា មហាសាគរដ៏ធំល្វឹងល្វើយ នៅលើភពព្រះចន្ទ Europa របស់ភពព្រហស្បតិ៍ មានផ្ទុកទៅដោយគ្រឿងផ្សំទាំងអស់សម្រាប់ជីវិតរស់នៅ ហើយមនុស្សក្រៅភព ពិតជាអាចនឹងកំពុងតែរស់ នៅក្រោមផ្ទៃរបស់វា។

ពិភពកកមានចម្ងាយ៤០០លានម៉ាយ ពីភពផែនដីយើងនេះ គឺជាផ្កាយរណបមួយ ក្នុងចំណោមផ្កាយរណបដ៏ធំបំផផុត នៅក្នុងប្រព័ន្ធព្រះអាទិត្យ ហើយដោយហាក់ ដូចជាភពមួយខ្លាំងបំផុតនោះ វាមានបរិយាកាសសម្បូរ ទៅដោយអុកស៊ីសែន ចំណែកសមុទ្រ របស់វាស្ថិតនៅក្រោមស្រទាប ទឹកកកកម្រាស់១១ម៉ាយ និងមានរាងមូល ។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានអង់គ្លស Mirror Online បានឲ្យដឹងថា អ្នកនិពន្ធវិទ្យាសាស្ត្រេ ដ៏លេចធ្លោរ គឺលោកបណ្ឌិត Mohit Melwani Daswani ជាភូមិសាស្ត្រវិទូនៅមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់អង្គការណាសា ក្នុងទីក្រុង Pasadena រដ្ឋកាលីហ្វូញ៉ា បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងជឿថា មហាសមុទ្រនេះ អាចជាទីជម្រកសម្រាប់ជីវិត” ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top