ហុងកុង ៖ ក្រុមហ៊ុនផ្សព្វផ្សាយ តាមបណ្តាញ សង្គមយក្សអាមេរិក Facebook និងសេវាកម្មផ្ញើសារ WhatsApp បាននិយាយថា ពួកគេកំពុងផ្អាកសំណើ ពីរដ្ឋាភិបាលហុងកុង និងអាជ្ញាធរអនុវត្តច្បាប់ ចំពោះព័ត៌មានអំពីអ្នកប្រើប្រាស់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
អ្នកនាំពាក្យក្រុមហ៊ុន Facebook បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ការផ្អាក នឹងធ្វើឡើង ដោយរង់ចាំការវាយ តម្លៃបន្ថែមទៀត នៃច្បាប់សន្តិសុខជាតិថ្មី ដែលបានដាក់លើហុងកុង ដោយប្រទេសចិន ហើយនឹងរួមបញ្ចូលការយកចិត្ត ទុកដាក់ខាងសិទ្ធិមនុស្សជាផ្លូវការ និងការពិគ្រោះយោបល់ ជាមួយអ្នកជំនាញសិទ្ធិមនុស្ស។
អ្នកនាំពាក្យរូបនេះ បាននិយាយថា យើងជឿជាក់ថា សេរីភាពក្នុងការបញ្ចេញមតិ គឺជាសិទ្ធិមូលដ្ឋាន របស់មនុស្ស និងគាំទ្រសិទ្ធិរបស់មនុស្ស ក្នុងការបញ្ចេញមតិ របស់ពួកគេដោយគ្មានការភ័យខ្លាច ចំពោះសុវត្ថិភាព របស់ពួកគេ ឬការប្រព្រឹត្តផ្សេងទៀត ។
កាលពីសប្តាហ៍មុន ប្រទេសចិន បានអនុម័តច្បាប់សន្តិសុខ សម្រាប់ទីក្រុង ដែលនៅសេសសល់ ប្រមាណ ៧.៥លាននាក់ ដោយហាមឃាត់ សកម្មភាព នៃការធ្វើវិទ្ធង្សនាការ បំបែកបំបាក់ភេរវកម្ម និងការឃុបឃិត ជាមួយកម្លាំងបរទេស ។
ច្បាប់ដែលបានបញ្ចោញរលក នៃការភ័យខ្លាចឆ្លងកាត់ទឹកដី បានធ្វើឲ្យមានទស្សនៈប្រឆាំង ជំទាស់ដូចជាបទឧក្រិដ្ឋទាមទារ ឲ្យមានឯករាជ្យភាព ឬស្វ័យភាព៕ ដោយ៖លី ភីលីព