តូក្យូ៖ NEC សហការជាមួយទីភ្នាក់ងារជប៉ុន សម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសមុទ្រ Japan Agency for Marine-Earth Science and Technology (JAMSTEC) បានប្រកាសពីការអភិវឌ្ឍ ប្រព័ន្ធដើម្បីចាប់យកអតិសុខុមប្រាណ ដោយស្វ័យប្រវត្តិពីសំណាកទឹកប្រៃ និងដីល្បាប់ក្នុងល្បឿនលឿន ដោយប្រើបច្ចេកទេស ទទួលស្គាល់រូបភាព ដែលមានមូលដ្ឋានលើ AI យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ការអភិវឌ្ឍនេះមានគោលបំណង បង្កើនភាពទំនើបនៃបច្ចេកទេសវាស់ខ្នាតតូច សម្រាប់វាយតម្លៃសក្ដានុពល និងផលប៉ះពាល់បរិស្ថាន នៃសំណល់ប្លាស្ទិចសមុទ្រ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះការបំពុល ដោយសមុទ្រ បណ្តាលមកពីមីក្រូផ្លាស្ទិច ដែលជាភាគល្អិតប្លាស្ទិច ដែលមានទំហំ ៥ ម. ម ឬតិចជាងនេះត្រូវបានពង្រីកទូទាំងពិភពលោក។ ជាលទ្ធផលមានការព្រួយ បារម្ភកាន់តែខ្លាំងឡើង មិនត្រឹមតែអំពីផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេ ។
ប៉ុន្តែក៏អំពីផលប៉ះពាល់អវិជ្ជមាន លើរាងកាយមនុស្ស តាមរយៈខ្សែសង្វាក់ម្ហូបអាហារ ដើម្បីស្វែងយល់ឲ្យបានត្រឹមត្រូវ អំពីល័ក្ខខណ្ឌជាក់ស្តែង នៃមីក្រូនីវ៉ូទឹកសមុទ្រវាចាំបាច់ត្រូវវិភាគចំនួនទំហំ និងប្រភេទនៃអតិសុខុមប្រាណនៅក្នុង តំបន់សមុទ្រនីមួយៗ និងកំណត់ប្រភពទិសដៅ នៃលំហូរចេញ៕ដោយ៖លី ភីលីព