ព័ត៌មានអន្តរជាតិ

អ្នកជំនាញ WHO នឹងទៅចិន ដើម្បីកំណត់ប្រភពដើម នៃជំងឺកូវីដ-១៩

ហ្សឺណែវ ៖ ប្រធានអង្គការ សុខភាពពិភពលោក (WHO) បានឲ្យដឹងថា អ្នកជំនាញមកពីអង្គការ សុខភាពពិភពលោក នឹងធ្វើដំណើរទៅកាន់ ប្រទេសចិន នៅចុងសប្តាហ៍នេះ ដើម្បីត្រៀមបំពេញ បេសកកម្មអន្តរជាតិមួយ នៅពេលក្រោយ ដើម្បីកំណត់អត្តសញ្ញាណ ប្រភពដើមនៃជំងឺកូវីដ-១៩ ។

យោងតាមលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក នៅឯសន្និសីទសារព័ត៌មានជាក់ស្តែង កាលពីថ្ងៃអង្គារបានលើកឡើងថា“ រាល់ការរៀបចំត្រូវបានបញ្ចប់ ហើយអ្នកជំនាញអង្គការ សុខភាពពិភពលោក នឹងធ្វើដំណើរទៅកាន់ប្រទេសចិន នៅចុងសប្តាហ៍នេះ ដើម្បីរៀបចំផែនការវិទ្យាសាស្ត្រជាមួយសមភាគីចិន របស់ពួកគេសម្រាប់ កំណត់ប្រភពដើមនៃជំងឺនេះ” ។

លោក Tedros បានបញ្ជាក់ថាអ្នកជំនាញ នឹងអភិវឌ្ឍវិសាលភាព និងល័ក្ខខ័ណ្ឌយោងសម្រាប់ បេសកកម្មអន្តរជាតិ ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក ដែលគោលបំណងរបស់ខ្លួន គឺដើម្បីជំរុញការយល់ដឹង របស់ម្ចាស់ជំងឺកូវីដ-១១ និងបញ្ជាក់ពីរបៀប ដែលជំងឺនេះ ឆ្លងរាលដាល រវាងសត្វ និងមនុស្ស៕

ដោយ ឈូក បូរ៉ា

Most Popular

To Top