ព័ត៌មានអន្តរជាតិ

កោះហាវ៉ៃ បានក្លាយជារដ្ឋ ទី៥០ ផ្លូវការរបស់អាមេរិក នៅពេលណា?

កោះហាវ៉ៃ ដែលត្រូវបានប្រវត្តិសាស្ត្រ ជឿជាក់ថា មានវត្តមាន នៃជនជាតិដើម Polynesian ដំបូង កាលពីដើមទសវត្សទី៨ និងបានបន្តរស់នៅទីនោះ រហូតដល់ទសវត្សទី១៨ ជាពេល ដែលក្រុមអ្នកជំនួញ ជនជាតិអាមេរិក បានមកដល់កោះ បើទោះបីជាគ្រានោះប្រទេសចិន ជាអ្នកទទួលបានចាប់ យកផលប្រយោជន៍ ជាច្រើនមុនរួចទៅហើយក្តី។

ដើមទសវត្សឆ្នាំ១៨៣០ ឧស្សាហកម្មផលិតស្ករស ត្រូវបានណែនាំទៅឲ្យពលរដ្ឋ នៅលើកោះហាវ៉ៃ ពីសំណាក់ក្រុមអ្នកជំនួញ អាមេរិក ហើយបន្តបន្ទាប់មក សូម្បីតែនយោបាយវប្បធម៍ និងសេដ្ឋកិច្ច របស់ពលរដ្ឋ ដែលរស់នៅលើកោះនោះក៏ត្រូវបានទទួលរង ឥទ្ធិពលយ៉ាងខ្លាំង ពីប្រទេសអាមេរិក។

នៅក្នុងកំឡុងសង្គ្រាម លោកលើកទី២ កោះហាវ៉ៃត្រូវបានរៀបចំ ដើម្បីដាក់ចូលឈ្មោះជារដ្ឋផ្លូវការ របស់សហរដ្ឋអាមេរិក ប៉ុន្តែត្រឹមបានក្លាយទៅជាការដាក់បញ្ចូល លួចលាក់សិន មិនឲ្យមានអ្នកណាដឹងឡើយ ជាពិសេសនៅក្នុងគ្រាដែលជប៉ុន បានបើកការវាយប្រហារ យ៉ាងភ្ញាក់ផ្អើលមកលើទីក្រុងPeal Harborនាខែធ្នូឆ្នាំ១៩៤១ ។

ផែនការ ដាក់បញ្ចូលកោះហាវ៉ៃ ជារដ្ឋផ្លូវការត្រូវបានអូសបន្លាយ រហូតមកដល់ខែមិថុឆ្នាំ១៩៥៩ ទើបពលរដ្ឋហាវ៉ៃនាំគ្នា ធ្វើការបោះឆ្នោតជាសកលមួយ ក្នុងការទទួលយករដ្ឋបាល របស់ប្រទេសអាមេរិក ហើយជាលទ្ធផលនាថ្ងៃទី២១ ខែសីហាកោះមួយនេះ ត្រូវបានប្រកាសជាផ្លូវការ ទៅកាន់ពិភពលោកថា គឺជារដ្ឋទី៥០របស់អាមេរិក និងបានទាំងផ្លាស់ប្តូរចំនួនផ្កាយ របស់ទង់ជាតិអាមេរិកផងដែរ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top