ព័ត៌មានអន្តរជាតិ

ថៃ នឹងក្លាយជាប្រទេស ដំបូងនៅអាស៊ី ដែលអនុញ្ញាត ឲ្យមានអាពាហ៍ពិពាហ៍ ភេទដូចគ្នាស្របច្បាប់

បាងកក ៖ គណៈរដ្ឋមន្រ្តីថៃ បានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលនឹងទទួលស្គាល់ភាព ជាដៃគូស៊ីវិល ដែលមានភេទដូចគ្នា ដោយស្របច្បាប់ និងផ្តល់សិទ្ធិកាន់តែច្រើន ដល់គូស្វាម៉ីភរិយាភេទដូចគ្នា ដែលជាសក្តានុពលដំបូងគេ សម្រាប់ប្រជាជាតិណាមួយ នៅអាស៊ីអាគ្នេយ៍ ប្រសិនបើបានអនុម័តច្បាប់។

ប្រសិនបើមានការផ្តល់សច្ចាប័ន ពីសភាវានឹងធ្វើឱ្យប្រទេសថៃ ក្លាយជាប្រទេសទី ២ នៅអាស៊ី ដែលអនុញ្ញាតឱ្យចុះឈ្មោះ សហជីពភេទដូចគ្នា បន្ទាប់ពីកោះតៃវ៉ាន់ បានធ្វើឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នា មានលក្ខណៈស្របច្បាប់កាលពីឆ្នាំមុន។

ទោះបីជាវាមិនទៅជាការយល់ ព្រមចំពោះអាពាហ៍ពិពាហ៍ភេទដូចគ្នា ក៏ដោយ ច្បាប់ស្តីពីភាពជាដៃគូស៊ីវិល បានអនុញ្ញាតឱ្យគូស្វាម៉ីភរិយាភេទដូចគ្នា អាចចុះឈ្មោះសហជីព របស់ពួកគេ ដោយស្របច្បាប់ ដែលជាការផ្លាស់ប្តូរដ៏សំខាន់មួយ នៅក្នុងអ្វីដែលនៅតែជាប្រទេស អភិរក្សនិយម។

យោងតាមសេចក្តីព្រាងច្បាប់នេះ គូស្នេហ៍ភេទដូចគ្នា អាចទទួលយកកូនៗ ទាមទារសិទ្ធិកាន់កាប់មរតក និងគ្រប់គ្រងទ្រព្យសម្បត្តិរួមគ្នា ដូចជាទ្រព្យសម្បត្តិ ជាលើកដំបូងផងដែរ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top