ព័ត៌មានអន្តរជាតិ

ការវិភាគ៖ចក្រភពអង់គ្លេស មានផ្ទៃដីបៃតងស្មើនឹងតំបន់ Dorset កាលពី ២៥ ឆ្នាំកន្លងមក។

អង់គ្លេស៖ការវិភាគតាម ផ្កាយរណបបង្ហាញថា ចក្រភពអង់គ្លេស គឺជាប្រទេសមួយបានប្រមូលផ្ដុំទៅដោយវាលស្មៅបៃតង ដែលមានទំហំ២,៥០៥ គីឡូម៉ែត្រស្មើនឹងតំបន់ Dorset ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

នៅពេលដីស្រែចម្ការ ដែលបាត់បង់ដល់ការអភិវឌ្ឍទីក្រុង ត្រូវបានដាក់បញ្ចូលនោះ ចក្រភពអង់គ្លេសបានសាងសង់នៅ លើដីស្ទើរតែដូចគ្នានឹងBedfordshire រួមមានផ្ទះសម្បែង ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត នៅក្នុងពេលតែមួយ។ ការស្រាវជ្រាវបានបង្ហាញថា វាលស្មៅទំហំ ២,៥០៥ គីឡូម៉ែត្រ ដែលមានទំហំប៉ុន Dorset ត្រូវបានបាត់បង់ទាក់ទងនឹងវាលស្មៅ និងផ្ទៃដី១,១២៣ គីឡូម៉ែត្រក្រឡា ទំហំនៃ Bedfordshire

ត្រូវបានគ្របដណ្ដប់ ដោយតាម៉ាក់ស៊ីម៉ងត៍ និងឥដ្ឋក្នុងការអភិវឌ្ឍន៍ទីក្រុង។ ការវិភាគនេះធ្វើឡើង ដោយមជ្ឈមណ្ឌលអេកូឡូស៊ី និងជលសាស្ត្រអង់គ្លេសចក្រភពអង់គ្លេសបានប្រើទិន្នន័យដែលមានគុណ ភាពបង្ហាញខ្ពស់ពីផ្កាយរណបដើម្បីវាស់វែងការផ្លាស់ប្តូរការប្រើប្រាស់ដីធ្លីនៅ ចក្រភពអង់គ្លេសចន្លោះឆ្នាំ ១៩៩០ និង ២០១៥ ។

ការកើនឡើងដ៏ធំបំផុតនៃ ការរីករាលដាលទីក្រុងគឺនៅទីក្រុងKent ដោយបានឃើញការកើនឡើងនៃផ្ទៃដី១៣៦ គីឡូម៉ែត្រក្រឡាចាប់ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០១៥ បន្ទាប់មក Essex ផ្ទៃ១១៣ គីឡូម៉ែត្រក្រឡា និង Yorkshire ខាងលិច មានទំហំ ១១០ គីឡូម៉ែត្រក្រឡា ។ ទិន្នន័យនេះក៏បានបង្ហាញថា ផ្ទៃដីបង្កបង្កើនផលចំនួន ៧៨២ គីឡូម៉ែត្រក្រឡា (១៩០.០០០ ហិចតា) ត្រូវបានបាត់បង់ក្នុងរយៈពេលជាង ២៥ ឆ្នាំនៅទូទាំងប្រទេសអង់គ្លេសភាគច្រើននៅស្កុតឡេន៕ ដោយ៖លី ភីលីព

Most Popular

To Top