បរទេស៖រដ្ឋមន្ត្រីការពារជាតិជប៉ុន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង កំពុងតែបោះជំហានទៅមុខក្នុងការអភិវឌ្ឍផលិត អាវុធ ហើយទីក្រុងតូក្យូចាំបាច់ ត្រូវតែរក្សាសមត្ថភាពវាយប្រហារមូលដ្ឋាននានា របស់សត្រូវ។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការបស់ជប៉ុន ក្យូដូ បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក តារ៉ូ កូណូ បានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចប្រជុំគណៈកម្មាធិការស្តីពីកិច្ចការ បរទេសនិងការពារជាតិរបស់រដ្ឋសភាថាប្រទេស កូរ៉េខាងជើងកំពុងតែធ្វើឲ្យមានភាពចម្រុះនិង ពង្រឹងមីស៊ីលដ៏ថ្មីបំផុតរបស់ខ្លួន។
យោងតាមរដ្ឋមន្ត្រីការពារជាតិជប៉ុន បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង កំពុងតែប៉ុនប៉ងព្យាយាមបំបែកប្រព័ន្ធការពារជាតិ ដែលរួមមានទាំងប្រទេសជប៉ុនផង តាមរយៈការអភិវឌ្ឍមីស៊ីល ដែលមានសមត្ថភាពអាចហោះហើរ ក្នុងរយៈកម្ពស់ទាប និងតាមគន្លងដែលមិន អាយទស្សន៍ទាយទុកមុនបាន៕ ប្រែសម្រួល៖ប៉ាង កុង