ព័ត៌មានអន្តរជាតិ

វេជ្ជបណ្ឌិតកំពូលជំងឺកូវីដ១៩ថា រដ្ឋនៅអាមេរិក ដែលមានការឆ្លងមេរោគច្រើន គួរតែពិចារណាបិទ

បរទេស៖ វេជ្ជបណ្ឌិត Anthony Fauci ប្រធានវិទ្យាស្ថានជាតិ អាឡែរហ្ស៊ី និងជំងឺឆ្លង បាននិយាយកាលពីថ្ងៃពុធថា រដ្ឋដែលមានករណីឆ្លងមេរោគ COVID-១៩ គួរតែផ្លាស់ប្តូរទិសដៅ ហើយចាត់វិធានការបិទឡើងវិញ ដែលត្រូវបានបង្កើតឡើង នៅដើមឆ្នាំនេះ ដើម្បីបញ្ឈប់ការរីករាលដាល នៃមេរោគឆ្លងវីរុសនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Fauci ដែលជាសមាជិកម្នាក់ នៃក្រុមការងារពិសេសសេតវិមាន លើការងារការពារវីរុសកូរ៉ូណា បាននិយាយថា “ អ្វីដែលយើងកំពុងមើលឃើញ គឺកំណើនស្វ័យគុណ” ។ រដ្ឋណាដែលមានបញ្ហាធ្ងន់ធ្ងរ នោះរដ្ឋនោះ គួរតែពិនិត្យយ៉ាងម៉ឺងម៉ាត់ ចំពោះការបិទទ្វារ” ។ ក្រោយមកគាត់ បានទទួលស្គាល់ថា “ ខ្ញុំមិននិយាយទេ ពីព្រោះរដ្ឋនីមួយៗខុសគ្នា” ។

ទោះយ៉ាងណា នៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែត The Hill កាលពីថ្ងៃព្រហស្បតិ៍លោក Fauci បានបង្ហាញទស្សនៈខុសគ្នា និងបាននិយាយថា រដ្ឋដែលរងគ្រោះខ្លាំង មិនចាំបាច់ចាំបាច់ ត្រូវបិទទ្វារពេញលេញនោះទេ ប៉ុន្តែគួរតែផ្អាកលើការបើកផ្នែកខ្លះ នៃសេដ្ឋកិច្ចរបស់ពួកគេឡើងវិញ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top