បរទេស៖ មន្ត្រីជាន់ខ្ពស់ របស់ប្រទេសកូរ៉េខាងជើងមួយរូប តាមសេចក្តីរាយការណ៍ បានធ្វើទស្សនកិច្ចការដ្ឋាន សាងសង់មន្ទីរពេទ្យ Pyongyang General Hospital ថ្មី នៅមុនពេលផុតកំណត់ នាខែតុលា ជាពេលដែលបក្សពលករកូរ៉េ ត្រូវបានគេរំពឹងថា នឹងប្រារព្ធពិធី រំឭកគម្រប់ខួបលើកទី៧៥។
ទីភ្នាក់ងារសារព័ត៌មាន កណ្ដាលរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក Pak Pong Ju ជាអតីតនាយករដ្ឋមន្ត្រីរបស់កូរ៉េខាងជើង និងជាអនុប្រធាន នៃគណៈកម្មាធិការកណ្ដាល របស់បក្សកាន់អំណាច បានជំរុញកម្មករ មិនឲ្យមានអំនួតលើខ្លួនឯង និងបង្កើនតួនាទី និងទំនួលខុសត្រូវរបស់ពួកគេ។
គួរបញ្ជាក់ថា មន្ទីរនោះ គឺជាគម្រោងមួយ ដែលបានចាប់ផ្តើមនៅក្នុងនិទាឃរដូវ ក្រោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកឡើងថា អគារមន្ទីរពេទ្យនានា របស់ប្រទេសកូរ៉េខាងជើង មិនមានលក្ខណសម្បត្តិគ្រប់គ្រាន់ ក្នុងការទប់ទល់ ការឆ្លងរាតត្បាតនៃមេរោគថ្មី៕ ប្រែសម្រួល៖ប៉ាង កុង