ព័ត៌មានអន្តរជាតិ

លោក ត្រាំ រំពឹងថា នឹងពាក់ម៉ាស់ នៅពេលធ្វើទស្សនកិច្ច មន្ទីរពេទ្យយោធា

បរទេស ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា លោករំពឹងថា នឹងពាក់ម៉ាស់ នៅពេលលោក ទៅសួរសុខទុក្ខកងទ័ពលើក្រោយ នៅមន្ទីរពេទ្យយោធាជាតិ Walter Reed នៅខាងក្រៅទីក្រុង វ៉ាស៊ីនតោន ។

នៅក្នុងបទសម្ភាសន៍មួយ លោក ត្រាំ បានមានប្រសាសន៍ប្រាប់កាសែត Fox News ដូច្នេះថា “ខ្ញុំរំពឹងថា នឹងពាក់ម៉ាស់ នៅពេលខ្ញុំធ្វើដំណើរចូលទៅក្នុងមន្ទីរ Walter Reed។ អ្នកស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យ ។ ខ្ញុំគិតថា វាជារឿងដ៏សមស្របមួយ។

លោក ត្រាំ តាមសេចក្តីរាយការណ៍ បានថ្លែងប្រាប់ថា លោកនឹងទៅសួរសុខទុក្ខ ទាហានរងរបួស ក៏ដូចជា ក្រុមការងារនៅជួរមុខ ដែលព្យាយាមប្រយុទ្ធទប់ស្កាត់ការ រាតត្បាតឆ្លង នៃមេរោគកូវីដ១៩ នៅពេលលោកធ្វើទស្សនកិច្ចមន្ទីរ ពេទ្យរដ្ឋាភិបាល ស្ថិតនៅក្នុងទីក្រុង Bethesda រដ្ឋម៉ារីលេន ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top