អាមេរិក ៖ ការប្រកាសការងារ តាមប្រព័ន្ធអ៊ីនធើណេតគិតប្រាក់ ធ្វើឲ្យក្រុមហ៊ុនបណ្តាញ ព័ត៌មានសង្គម Twitter បានផ្ទុះកំហឹង បន្ទាប់ពីទទួលបានព័ត៌មាន លើបណ្តាញព័ត៌មាន សង្គមអាចចាប់ផ្តើម គិតប្រាក់ពីសមាជិក ដើម្បីប្រើប្រាស់វេទិកា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ការចុះបញ្ជីការងារមួយ ត្រូវបានគេប្រទះឃើញនៅលើទំព័រ អាជីពរបស់ក្រុមហ៊ុនបង្ហាញថា ខ្លួនកំពុងធ្វើការលើប្រព័ន្ធ“ Gryphon” ហើយវាកំពុងស្វែងរកដើម្បីជួយអភិវឌ្ឍ។
អ្នកប្រើប្រាស់បានសម្រុក ទៅកាន់គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្ហាញពី ការខកចិត្តរបស់ពួកគេ ដោយអ្នកខ្លះនិយាយថា Twitter គួរតែបង់លុយឲ្យពួកគេដើម្បីប្រើវេទិកានេះ។
មុខតំណែងនេះគឺសម្រាប់វិស្វករ ផ្នែកទន់ពេញលេញម្នាក់ ដែលនឹងធ្វើការយ៉ាងជិត ស្និទ្ធជាមួយក្រុម Twitter ។
ទោះបីជាការប្រកាសមិនបង្ហាញព័ត៌មានលម្អិតអំពីប្រព័ន្ធក៏ដោយវាបានបង្ហាញថា នេះគឺជាការដំបូងសម្រាប់ Twitter ហើយវាអាចរួមបញ្ចូលលក្ខណៈពិសេសនៃការបង់ប្រាក់៕ ដោយ៖លី ភីលីព