បរទេស៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក Somsak Thepsutin បាននិយាយនៅថ្ងៃសុក្រថា គំរូអ្នកទោសអាចត្រូវបានបំពាក់ ដោយស្លាកអេឡិចត្រូនិច ហើយត្រូវដោះលែង ដោយការសាកល្បង ដើម្បីជួយបន្ថយការកកស្ទះ នៅក្នុងពន្ធនាគារ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់ លោក Somsak Thepsutin ថា ពន្ធនាគារចំនួន ១៤៣កន្លែង នៅក្នុងប្រទេស ត្រូវបានរៀបចំឡើង សម្រាប់ផ្ទុកអ្នកទោស ២២០.០០០ នាក់ ប៉ុន្តែមានអ្នកទោស រហូតដល់ទៅចំនួន ៣៨០.០០០ នាក់។
គ្រែដែកដាក់លើគ្នា ត្រូវបានសាងសង់ឡើង ដើម្បីបម្រើសម្រាប់អ្នកទោសលើសចំនួន ៨០.០០០ នាក់ ប៉ុន្តែចំនួននោះនៅតែខ្វះ ៨ ម៉ឺននាក់ដដែល ។ លោក Somsak បានបន្ថែមថា ពន្ធនាគារថ្មីនឹងមិនចាំបាច់ទេ ប្រសិនបើអ្នកទោសខ្លះ ត្រូវបានបំពាក់ដោយឧបករណ៍ ត្រួតពិនិត្យអេឡិចត្រូនិច ហើយបន្ទាប់មកត្រូវបានដោះលែង ទៅក្នុងសហគមន៍វិញ។
គំរូអ្នកទោសវ័យចំណាស់ នឹងមានសិទ្ធិទទួលបាន តាមការស្នើសុំ ហើយអ្នកដែលជិតនឹងបញ្ចប់ការកាត់ទោស៕
ប្រែសម្រួលៈ ណៃ តុលា