បរទេស៖ មូលដ្ឋានយោធាសហរដ្ឋអាមេរិក នៅក្នុងប្រទេសជប៉ុន ក្នុងសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ នៅតែស្ថិតនៅក្រោមបម្រាមគោចរ ក្រោយការឆ្លងមេរោគកូវីដ១៩ ត្រូវបានគេរកឃើញ និងការផ្ទុះឆ្លងកាន់តែខ្លាំង ត្រូវបានគេអង្កេតឃើញមាននៅក្នុងទីក្រុងតូក្យូ។
មន្ត្រីនានា បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Military.com ថាច្រកចូលទៅក្នុងមូលដ្ឋានកងទពម៉ារីនសហរដ្ឋអាមេរិក Camp Hansen ស្ថិតនៅក្នុងខេត្តអូគីណាវ៉ា នៅតែត្រូវរឹតបន្តឹង ហើយចំណែកបុគ្គលិកនៅមូលដ្ឋានទ័ពនេះ ត្រូវបានគេបញ្ជាឲ្យនៅតែក្នុងអគារស្នាក់នៅរបស់ខ្លួន។
ហើយបទបញ្ជាស្រដៀងគ្នា ក៏មាននៅមូលដ្ឋានអាកាសរបស់កងកម្លាំងម៉ារីនអាមេរិក ក្នុងខេត្តអូគីណាវ៉ាផងដែរ ដែលត្រូវបានគេដាក់ឲ្យអនុវត្តកាលពីថ្ងៃព្រហស្បតិ៍ ក្រោយមានមនុស្សមួយចំនួនតេស្តរកឃើញមានឆ្លងមេរោគកូរ៉ូណា ហើយមូលដ្ឋានទ័ពនេះ ត្រូវបានបិទជាច្រើនម៉ោងកាលពីថ្ងៃអង្គារ ដើម្បីធ្វើការសម្អាតនិងតាមដាក់ពីការទំនាក់ទំនងគ្នា ប៉ុន្តែមិនទាន់មានការបង្ហាញពីចំនួនអ្នកឆ្លងនៅឡើយនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង


