សៀងហៃ៖ កម្មវិធីសន្និសីទប្រព័ន្ធស៊ើបការណ៍សិប្បនិម្មិតពិភពលោក “World Artificial Intelligence Conference” បានចាប់ផ្តើមនៅទីក្រងសៀងហៃ ប្រទេសចិនដោយមានក្រុមហ៊ុន និងទីភ្នាក់ងារជាង ៥០០ ចូលរួមក្នុងព្រឹត្តិការណ៍ដែលមានចំណងជើងថា “ ពិភពវៃឆ្លាតសហគមន៍ដែលមិនអាចមើលឃើញ” នេះយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
សន្និសីទនេះយកចិត្តទុកដាក់ជាពិសេសទៅលើការច្នៃប្រឌិតបន្ទះឈីប ប្រព័ន្ធ AI ប្រព័ន្ធ5G ការគ្រប់គ្រងទិន្នន័យ និងកម្មវិធី AI ប្រកបដោយភាពវៃឆ្លាតក្នុងការអនុវត្តច្បាប់ ហិរញ្ញប្បទាន ការបើកបរ ការអប់រំ ថែទាំសុខភាព និង blockchain ក្នុងចំណោមប្រធានបទផ្សេងទៀត។
លោក Miao Wei រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានបានមានប្រសាសន៍ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះឧស្សាហកម្មបញ្ញាសិប្បនិម្មិតរបស់ប្រទេសចិនបានទទួលការរីកចម្រើនគួរឲ្យកត់សម្គាល់៖ទី១ ការច្នៃប្រឌិតបច្ចេកវិទ្យាកាន់តែមានភាពស្វាហាប់ ហើយកម្មវិធីមួយចំនួនរួមទាំងការស្គាល់ការនិយាយដោយស្វ័យប្រវត្តិស្ថិតនៅក្នុងទីតាំងឈានមុខគេរបស់ពិភពលោក។
ចំណែកទី២៖ទំហំឧស្សាហកម្មនៅតែបន្តកើនឡើងគិតត្រឹមចុងឆ្នាំ ២០១៩ ឧស្សាហកម្មស្នូលរបស់AIបានលើសពី ៥១ ពាន់លានយ័ន (៧,៣ ពាន់លានដុល្លារ) ហើយចំនួនសហគ្រាស AI មានចំនួនលើសពី ២.៦០០ ។ ហើយទី៣៖ ការលាយបញ្ចូលគ្នានៃ AI ចូលទៅក្នុងឧស្សាហកម្មបន្តកាន់តែស៊ីជម្រៅ ចំពោះបច្ចេកវិទ្យាថ្មី និងរបៀបថ្មីលេចចេញជាទ្រង់ទ្រាយធំនៅពេល AI ត្រូវបានអនុវត្តនៅក្នុងឧស្សាហកម្មផ្សេងៗ៕
ដោយ៖លី ភីលីព