ចិន៖ បើយោងតាមការធ្វើតេស្តិ៍ល្បឿនធ្វើឡើង ដោយគេហទំព័រសន្ទស្សន៍ល្បឿនលឿនបំផុតក្នុងខែមេសាថា ប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខ៣ក្នុងចំណោម ១៣៩ ប្រទេស និងតំបន់ប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតតាមទូរស័ព្ទចល័ត ខណៈប្រទេសនេះជាប់ចំណាត់ថ្នាក់ទី១៧ ក្នុងចំណោមប្រទេស និងតំបន់ចំនួន ១៧៤ សម្រាប់អ៊ីនធើណេតល្បឿនលឿន។
គេហទំព័រសន្ទស្សន៍បានបន្តថា ប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ១ ដោយមានល្បឿនទាញយកជាមធ្យម: ៨៨,០១ Mbps រីឯប្រទេសកាតាជាប់ចំណាត់ថ្នាក់លេខ២ ដោយមានល្បឿនទាញយកជាមធ្យម: ៨៤,៨១ Mbps ប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខ៣ដោយមានល្បឿនទាញយកជាមធ្យម: ៨៤,៦៨ Mbps និងចក្រភពអារ៉ាប់អេមីរ៉ាតបានជាប់ចំណាត់ថ្នាក់លេខ៤ដោយមានល្បឿនទាញយកជាមធ្យម: ៧៨.៥៦ Mbps។
ដោយឡែកប្រទេសហូល្លង់ដោយមានល្បឿនទាញយកជាមធ្យម: 75.32 Mbps ប្រទេសកាណាដា
ដោយមានល្បឿនទាញយកជាមធ្យម: ៧៣.៥២ Mbps ប្រទេសប៊ុលហ្គារីដោយមានល្បឿនទាញយកជាមធ្យម: ៦៨,១៨ Mbps ប្រទេសន័រវែសដោយមានល្បឿនទាញយកជាមធ្យម: ៦៦,៨៧ Mbps ប្រទេអូស្ត្រាលីដោយមានល្បឿនទាញយកជាមធ្យម: 62.15 Mbps និងចំណាត់ថ្នាក់ចុងក្រោយប្រទេសអារ៉ាប់ប៊ីសាអូឌីត ដោយមានល្បឿនទាញយកជាមធ្យម: ៥៥,៧១ Mbps៕



