ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងផលិតយន្ដហោះចម្បាំង បំបាំងកាយដ៏ទំនើបបំផុត ដំបូងគេលើពិភពលោក

តូក្យូ៖ ប្រទេសជប៉ុន បានប្រកាសពីផែនការ ដើម្បីផលិតយន្តហោះចម្បាំង បំបាំងកាយដ៏ទំនើបបំផុតមួយ របស់ពិភពលោក ដែលទំនងជាយន្ដហោះម៉ាស៊ីនភ្លោះ ដែលត្រូវបានរចនាឡើង ដើម្បីកាន់កាប់តួនាទី ការពារអាកាសដ៏សំខាន់ របស់ប្រទេសនេះ ក្នុងពេលមួយទសវត្សរ៍ខាងមុខ។

ក្រសួងការពារជាតិជប៉ុន នៅសប្តាហ៍នេះ បានប្រាប់សមាជិកសភានៃប្រទេសថា យន្ដហោះចម្បាំង ជំនាន់ថ្មីជំនាន់ទី ៦ នឹងចាប់ផ្តើមផលិត នៅក្នុងឆ្នាំសារពើពន្ធ ២០៣១ និងជំនួសកងនាវាចាស់ របស់ប្រទេសជិត ១០០ គ្រឿង F-2 ដែលជាយន្ដហោះម៉ាស៊ីនតែមួយ ជំនាន់ទី ៤ ។ យន្ដហោះជំនាន់ក្រោយនេះ យកគំរូតាមយន្តហោះចម្បាំងអាមេរិក F-16 នេះបើយោងតាម ទូរទស្សន៍ជាតិជប៉ុន NHK ។

យន្ដហោះចម្បាំងបំបាំងកាយថ្មី របស់ជប៉ុន ដែលបានគ្រោងទុកថវិកា ការពារជាតិសារពើពន្ធឆ្នាំ ២០២០ បានឲ្យដឹងថាថវិកាជាង ២៦១ លានដុល្លារ ត្រូវបានទុកសម្រាប់កម្មវិធី ដែលមានឈ្មោះថា អេចអេហ្វ រួមទាំងលុយ ដើម្បីបង្កើតយន្តហោះដ្រូន ដែលអាចដំណើរការ ជាមួយយន្តហោះបំបាំងកាយ ដែលជាបច្ចេកវិទ្យាមួយ ដែលកំពុងត្រូវបានអភិវឌ្ឍ នៅក្នុងប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top