ព័ត៌មានអន្តរជាតិ

កំពូលតំបន់ ក្នុងប្រទេសចិន ទាំង១០ ដែលមនុស្សចំណាយ ពេលលើអ៊ីនធើណេត ច្រើនបំផុត

ចិន ៖ បើយោងតាម របាយការណ៍ចុងក្រោយ របស់ក្រសួងពាណិជ្ជកម្មថា ប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក របស់ចិនមានចំនួន ៣៤,៨១ ពាន់ពាន់លានយន់ (៤,៩៣ ពាន់ពាន់លានដុល្លារ) ពោលគឺកើនឡើង ៦,៧ ភាគរយពីមួយឆ្នាំមុន នេះយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

ក្រសួងពាណិជ្ជកម្មបាន្តថា ដោយការលក់រាយ តាមអ៊ីនធើណេតឈានដល់ ១០,៦៣ ពាន់ពាន់លានយន់កើនឡើង ១៦,៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ។ អតិថិជននៅខេត្តក្វាងទុង ចំណាយច្រើនបំផុត តាមអ៊ីនធើណេត ដោយការលក់រាយតាមអ៊ីនធើណេត មានចំនួន ២៣,៨ ភាគរយ នៃចំនួនសរុប របស់ប្រទេសក្នុងឆ្នាំ ២០១៩ បន្ទាប់មកខេត្តចឺជាំងមាន ១៦,៥ ភាគរយ និងសៀងហៃ ១១,៦ ភាគរយ ។

ការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក បានចូលរួមចំណែកយ៉ាងច្រើនទាក់ទង នឹងការលើកកម្ពស់ការប្រើប្រាស់ ស្ថិរភាពពាណិជ្ជកម្ម បរទេសកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ការងារ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាឲ្យមានការអភិវឌ្ឍ ប្រកបដោយស្ថេរភាព និងគុណភាពខ្ពស់របស់ប្រទេស ៕
ដោយ៖លី ភីលីព

Most Popular

To Top