ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរបានឲ្យដឹងថា សរុបពលរដ្ឋចំនួន២១នាក់ ក្នុងនោះរាប់បញ្ចូលទាំងកម្មករកប៉ាល់ ចំនួន១៧នាក់ និងជនស៊ីវិល ចំនួន៤នាក់ បានរងរបួស កាលពីព្រឹកថ្ងៃអាទិត្យ នៅក្នុងហេតុការណ៍ អគ្គីភ័យកើតឡើង នៅលើនាវាជើងទឹក របស់សហរដ្ឋអាមេរិក នៅ មូលដ្ឋានទ័ពជើងទឹក San Diego នៅរដ្ឋកាលីហ្វ័រនីញ៉ា ។
អ្នករងរបួស ត្រូវបានទទួលការព្យាបាល នៅឯមន្ទីរពេទ្យ ដោយមិនបានគំរាមកំហែង ដល់អាយុជីវិត បន្ទាប់ពីមានអគ្គីភ័យកើតឡើងនៅលើនាវា USS Bonhomme Richard ។ នេះបើយោងតាមកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកប្រចាំនៅដែនមហាសមុទ្រប៉ាស៊ីហ្វិក បានឲ្យដឹងដូច្នេះ ។
កងទ័ពជើងទឹកបានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា “ក្រុមនាវឹកបានបិទដំណើរការចេញចូល របស់នាវាទាំងស្រុង និងគ្រាមានហេតុការណ៍កើតឡើង” ។ ដោយបានបន្ថែមថា រាល់នាវាចូលមក ត្រូវបានផ្អាកដំណើរការ ហើយបង្វែរទិសដោយឲ្យក្រុមពន្លត់អគ្គីភ័យ ជួយសង្គ្រោះពេលមានអគ្គីភ័យឆាបឆេះ ។
កងទ័ពជើងទឹកបានឲ្យដឹង នៅលើបណ្តាញសង្គម Twitter ថា ក្រុមកម្មករនៅលើនាវាប្រមាណ១៦០នាក់នៅលើនាវា នៅគ្រាដែលមានអគ្គីភ័យ ឆាបឆេះឡើង ដែលបានហៅឲ្យជួយអន្តរាគមន៍ នៅវេលាម៉ោង៨និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា