ព័ត៌មានអន្តរជាតិ

យន្តហោះប្រតិកម្ម របស់រុស្ស៊ី ស្ទាក់ចាប់យន្តហោះស៊ើបការណ៍ របស់អាមេរិក RC-135 នៅពីលើសមុទ្រជប៉ុន

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នំា២០២០ថា ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះប្រតិកម្ម របស់ប្រទេសរុស្ស៊ី បានបណ្តេញស្ទាក់ចាប់យន្តហោះ ស៊ើបការណ៍ របស់សហរដ្ឋអាមេរិក RC-135 ដែលជាកម្មសិទ្ធិរបស់យោធា អាកាសរបស់សហរដ្ឋអាមេរិក ដែលបានហោះហើរ ពីលើដែនសមុទ្រជប៉ុន កាលពីថ្ងៃសៅរ៍ ។

កងទ័ពអាកាសរបស់រុស្ស៊ី បានត្រួតពិនិត្យរកឃើញនូវគោលដៅ នៃការហោះហើរមួយនៅពីលើដែនទឹក នៃសមុទ្រជប៉ុន ដោយបានហោះឆ្ពោះទៅមុខព្រំដែននៃប្រទេសរុស្ស៊ី ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះ ។

យន្តហោះរបស់រុស្ស៊ី ប្រភេទ Su-35S និងយន្តហោះប្រតិកម្ម MiG-31BM បានហោះឡើង និងបានកំណត់អត្តសញ្ញាណគោលដៅរបស់យន្តហោះ RC-135 មួយគ្រឿង នៅមុនពេលមានការហោះអមសង្ខាង យន្តហោះអាមេរិក នៅគម្លាតសុវត្ថិភាព រហូតដល់ហោះផុតពីព្រំដែនរុស្ស៊ី ។

ក្រសួងការពារជាតិបានឲ្យដឹងថា យន្តហោះប្រតិកម្មរបស់ខ្លួន បានអនុវត្តន៍ រាល់ការហោះហើរក្នុងការរឹតត្បិត ដោយផ្អែកលើច្បាប់អន្តរជាតិ សម្រាប់ការប្រើប្រាស់ដែនអាកាស នៅលើដែនទឹក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top