ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងរុស្ស៊ី ២គ្រឿង ហោះចេញយ៉ាងប្រញាប់ ស្ទាក់យន្តហោះឈ្លបយកការណ៍ របស់អាមេរិក នៅសមុទ្រជប៉ុន

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា យន្ដហោះចម្បាំងរបស់រុស្ស៊ី Su-35 និង MiG-31 នៅថ្ងៃសៅរ៍ បានប្រញាប់ហោះចេញ ដើម្បីស្ទាក់យន្តហោះ ស៊ើបការណ៍ RC-១៣៥ របស់កងទ័ពអាកាស អាមេរិកលើសមុទ្រជប៉ុន (សមុទ្រខាងកើត) ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « នៅថ្ងៃទី ១១ ខែកក្កដា ការឃ្លាំមើលដែនអាកាស របស់រុស្ស៊ីបានកំណត់គោលដៅ អាកាសមួយនៅលើដែនទឹកអព្យាក្រឹត នៃសមុទ្រជប៉ុន [សមុទ្រខាងកើត] ដែលហោះក្នុងទិសដៅ នៃព្រំដែនរដ្ឋនៃសហព័ន្ធរុស្ស៊ី» ។

យន្ដហោះចម្បាំងរុស្ស៊ី បាន ហោះអមដំណើរយន្ដហោះឈ្លប យកការណ៍នៅចម្ងាយ ដែលមានសុវត្ថិភាពហើយបានវិលត្រឡប់ មកមូលដ្ឋានវិញបន្ទាប់ពីយន្តហោះ អាមេរិកបានហោះចេញពីព្រំដែនរុស្ស៊ី។

ក្រសួងបានបន្ថែមថា យន្តហោះរុស្ស៊ីបានអនុវត្តការហោះហើរ ស្របតាមច្បាប់អន្តរជាតិ ទាក់ទងនឹងដែនទឹកអព្យាក្រឹត៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top