ព័ត៌មានអន្តរជាតិ

បារាំង ៖ អ្នកដំណើរ លើរថយន្តក្រុងវ៉ៃ ស្លាប់តៃកុងឡាន ក្រោយបដិសេធ មិនព្រមពាក់ម៉ាស

បរទេស ៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា អ្នកបើកបរថយន្តក្រុងម្នាក់ ត្រូវបានក្រុមអ្នកដំណើរ វាយដំយ៉ាងខ្លាំងក្រោយ ពីគាត់បានបដិសេធ មិនព្រមពាក់ម៉ាស នៅក្នុងពេលបំពេញការងារ ។

ទោះបីជាបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ហើយក្តីប៉ូន្តែគាត់ត្រូវបាន នាយករដ្ឋមន្ត្រីបារាំង Jean Castex និងក្រុមគ្រួសារបានអះអាងថា ដាច់ដង្ហើមបាត់ទៅហើយ ។ លោក Phillipe Monguillot អាយុ៥៩ឆ្នាំ ត្រូវបានរងរបួសក្បាលធ្ងន់ធ្ងរ ក្រោយហេតុការណ៍កាលពីថ្ងៃទី៥ ខែកក្កដាហើយត្រូវបានក្រុមគ្រួសារ ប្រើប្រាស់ឧបករណ៍ ជំនួយដង្ហើមរហូតមក។

យោងតាមការបញ្ជាក់ របស់កូនស្រី ជនរងគ្រោះ ដែលមានវ័យ១៨ឆ្នាំ នាង Marie Monguillot បានប្រាប់ទៀតថា ពួកយើងព្រមជាមួយនឹងក្រុមគ្រូពេទ្យ គឺបានសម្រេចចិត្តថា នឹងអនុញ្ញាតិឲ្យគាត់ស្លាប់ ទៅទាំងខួរក្បាលបានស្លាប់ ទៅហើយនោះហើយមកដល់ពេលនេះ បុរស៤នាក់ ត្រូវបានចាប់ខ្លួនរួចរាល់ហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top