អាមេរិក ៖ ក្រុមហ៊ុនFacebook បានដោះស្រាយកំហុសមួយ ដែលកាលពីម្សិលមិញ បណ្តាលឲ្យកម្មវិធីពេញនិយមបំផុត រាប់សិបរបស់ពិភពលោករួមទាំង Spotify និងគេហទំព័រឌៀលីម៉ែល បានគាំងសម្រាប់អ្នកប្រើប្រាស់ ទូរស័ព្ទ iPhone នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អតិថិជនរបស់ក្រុមហ៊ុន Apple នៅជុំវិញពិភពលោកបានត្អូញត្អែរថា ពួកគេត្រូវបានជាប់គាំង នៅក្នុងកម្មវិធីរួមមាន Tik Tok, Tinder, Waze និង Pinterest ។ ចាប់តាំងពីពេលនោះមកFacebookបានចាក់ ឬសចេញហើយដោះស្រាយបញ្ហា ដែលបានឃើញឧបករណ៍អភិវឌ្ឍន៍សូហ្វវែរ (SDK) ជាពិសេសមុខងារចូល និងដំណើរការកម្មវិធីខូច។
អ្នកនាំពាក្យម្នាក់បាននិយាយថា នៅព្រឹកថ្ងៃនេះការផ្លាស់ប្តូរលេខកូដ បានបង្កឲ្យមានបញ្ហាកម្មវិធី iOS មួយចំនួនដែលប្រើFacebook SDK។ យើងបានកំណត់បញ្ហានេះ យ៉ាងឆាប់រហ័សហើយបានដោះស្រាយវា។ យើងសូមទោស ចំពោះភាពរអាក់រអួល ៕ ដោយ៖លី ភីលីព


