អង់គ្លេស ៖ គ្រោងឆ្អឹង ដែលជាជនរងគ្រោះ ពីការធ្វើឃាត ស្ថិតនៅយុគសម័យដែក មួយត្រូវបានកប់ក្បែរវិមានឈើ ដែលមានកម្ពស់ ២០០ ហ្វីតនៅ Buckinghamshire បន្ទាប់ពីអ្នកបុរាណវិទូឈូសឆាយដី សម្រាប់ផ្លូវរូងក្រោមដី “HS2” នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ការរកឃើញគួរឲ្យញញើតនេះ ត្រូវបានធ្វើឡើងនៅកសិដ្ឋាន Wellwick ជាកន្លែងមួយ ត្រូវបានរៀបចំ សម្រាប់ផ្លូវរូងក្រោមដី Wendover Green និងខាងជើងកាត់ជាផ្នែកមួយ នៃខ្សែរថភ្លើងល្បឿនលឿន ។ របកគំហើញផ្សេងទៀត ពីកន្លែងនោះចាប់ពីយុគថ្ម រំលីងរហូតដល់ យុគសម័យមជ្ឈិមសម័យ មានអាយុកាលប្រហែល ៤,០០០ឆ្នាំ ហើយរួមមានចិញ្ចៀន យុគដែក និងកាក់មាសអង់គ្លេស សតវត្សរ៍ទី១ ។
វិមានឈើ ឬរង្វង់មូលដែលមានទំហំប្រហែល៦៥ ម៉ែត្រត្រូវបានតម្រឹមជាមួយសសរ ដូចគ្នាទៅនឹងប្រាសាទStonehenge ដែរ ។ ការរកឃើញនេះបានបង្ហាញថា ដីនៅភាគខាងលិចនៃ Wendover ត្រូវបានប្រើប្រាស់ជាប្រចាំ សម្រាប់សកម្មភាពពិធី ។
អាយុពិតប្រាកដនៃគ្រោងឆ្អឹង របស់ជនរងគ្រោះក្នុងអំពើឃាតកម្មនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែក្រុមអ្នកជំនាញបាននិយាយថា វាត្រូវតែមានអាយុ យ៉ាងហោចណាស់ ២០០០ ឆ្នាំ ៕ ដោយ៖លី ភីលីព





