ព័ត៌មានអន្តរជាតិ

លោក ត្រាំ ពាក់ម៉ាស់ការពារ ជាលើកដំបូងបំផុត ពេលធ្វើដំណើរ ទៅមជ្ឈមណ្ឌល វេជ្ជសាស្ត្រយោធាជាតិ Walter Reed ចាប់តាំងពីវីរុសផ្ទុះឡើង

បរទេស៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានធ្វើដំណើរ ទៅកាន់មជ្ឈមណ្ឌល វេជ្ជសាស្ត្រយោធាជាតិ Walter Reed នៅថ្ងៃសៅរ៍ជាកន្លែង ដែលត្រូវពាក់របាំងមុខ នៅពេលដែលគម្លាតសង្គម មិនអាចធ្វើទៅបាន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីដូណាល់ត្រាំ ត្រូវបានគេប្រទះឃើញ ពាក់របាំងការពារជាលើកដំបូង នៅទីសាធារណៈ ចាប់តាំងពីការចាប់ផ្តើម នៃការឆ្លងវីរុសនៅសហរដ្ឋអាមេរិក។

លោក ត្រាំ បានពន្យល់ថា លោកបានជ្រើសរើស ពាក់ការការពារពីសុវត្ថិភាព នៅពេលទៅមន្ទីរពេទ្យ ដែលហានិភ័យ នៃការឆ្លងវីរុសនេះគឺខ្ពស់ណាស់។

លោក ត្រាំ បាននិយាយថា «ខ្ញុំគិតថា នៅពេលអ្នកនៅក្នុងមន្ទីរពេទ្យ ជាពិសេសនៅក្នុងកន្លែងពិសេសនោះ ជាកន្លែងដែលអ្នក កំពុងនិយាយជាមួយទាហាន និងប្រជាជនជាច្រើន ដែលក្នុងករណីខ្លះ ខ្ញុំគិតថាវាជារឿងល្អណាស់ ក្នុងការពាក់របាំងមុខ។ ខ្ញុំមិនដែលប្រឆាំងនឹងរបាំងមុខទេ ប៉ុន្តែខ្ញុំជឿថាពួកគេ មានពេលវេលានិងទីកន្លែង»៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top