ញូវយ៉ក៖ ចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ ទូទាំងពិភពលោកកើនឡើង ដល់ជាង ៥៧០,០០០ នាក់កាលពី ថ្ងៃច័ន្ទដល់ ៥៧០.២៥៩ គិតត្រឹមម៉ោង ១២ និង ៣៤ នាទីម្សិលមិញនេះ នេះបើយោងតាម មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យចន ហបគីនស៍ Johns Hopkins ។
ទន្ទឹមនឹងនេះដែរ COVID-19 ករណីសរុបនៅជុំវិញ ពិភពលោកបានកើនឡើងដល់ 12.977.429 នេះបើយោងតាមប្រភពព័ត៌មានពី CSSE។
សហរដ្ឋអាមេរិក បានរាយការណ៍អំពីករណី និងការស្លាប់ច្រើនបំផុត ដោយមានករណីឆ្លងចំនួន ៣.៣២៧.៣៨៨នាក់ និងស្លាប់ចំនួន ១៣៥.២៩៥នាក់។
ប្រទេសប្រេស៊ីល បានរាយការណ៍ ចំនួនឆ្លង ១៨៦៤៦៨១ករណី និង លចំនួន ៧២១០០នាក់បានស្លាប់, ជាលេខរៀងទីពីរបន្ទាប់សហរដ្ឋអាមេរិក នៅក្នុងតួលេខទាំងពីរទិន្នន័យ CSSE បង្ហាញ។
យោងតាមរបាយការណ៍សរុបបានឱ្យដឹងថា ប្រទេសផ្សេងទៀតដែលមាន អ្នកស្លាប់ជាង ២០.០០០ នាក់រួមមានអង់គ្លេសម៉ិកស៊ិក អ៊ីតាលី បារាំង អេស្បាញ និងឥណ្ឌា៕ ដោយ ឈូក បូរ៉ា