អង់គ្លេស៖ ការស៊ើបអង្កេតរកឃើញថា ការបែងចែកខាងជើង-ខាងត្បូង នៃវិទ្យាសាស្ត្រជីវិតរបស់អង់គ្លេស ត្រូវបានលាតត្រដាង ដោយសារតែជាជន នៅភាគខាងត្បូង ទទួលបានការវិនិយោគច្រើនជាង២ដង ក្នុងមួយម្នាក់ពីរដ្ឋាភិបាល ជាងតំបន់នៅភាគខាងជើង ព្រោះតំបន់Midlands ជាតំបន់រងគ្រោះខ្លាំងជាងគេ ក្នុងតំបន់ទាំងអស់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
វិទ្យាស្ថានស្រាវជ្រាវ គោលនយោបាយសាធារណៈ (IPPR) បានរកឃើញថា តំបន់ជើងទទួលបានប្រាក់ តិចជាង៤ពាន់លានផោន សម្រាប់ការស្រាវជ្រាវសុខភាព ក្នុងមួយឆ្នាំជាងនៅខាងត្បូង ចំណែកតំបន់ Midlands កាន់តែរងការវាយប្រហារខ្លាំង។ សរុបមកអ្នកវិទ្យាសាស្ត្រ ធ្វើការលើការស្រាវជ្រាវសុខភាព និងការអភិវឌ្ឍនៅភាគខាងជើង ទទួលបានការវិនិយោគប្រហែល ៧២ ផោនក្នុងមនុស្សម្នាក់ បើប្រៀបធៀបទៅនឹង ១៦៨ ផោននៅភាគខាងត្បូង។
ទន្ទឹមនឹងនេះដែរ តំបន់Midlands ទទួលបានតិចជាងស្មើនឹង ១៦ផោនក្នុងម្នាក់។ របាយការណ៍ IPPR អះអាងថា វិសមភាពកម្រិតនេះ មិនត្រូវគ្នានឹងការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាល ក្នុងការបង្កើនសេដ្ឋកិច្ចអង់គ្លេស។ អ្នកនិពន្ធក៏បានកត់សម្គាល់ថា ការវិនិយោគ របស់វិស័យឯកជនក្នុងវិស័យនេះ មានចំនួនសរុបស្មើនឹង ៥០ ផោនក្នុងមនុស្សម្នាក់ នៅភាគខាងជើង គឺតិចជាងពាក់កណ្តាលនៃ ១១២ អឺរ៉ូដែលបានផ្តល់ទៅឲ្យខាងត្បូង៕ ដោយ៖លី ភីលីព