បរទេស៖ The Bloomberg នៅថ្ងៃចន្ទនេះបានសរសេរថា ប្រទេសចិនបានប្រកាសដាក់ ទណ្ឌកម្មទៅលើមន្ត្រីរដ្ឋាភិបាល អាមេរិកជាច្រើនរូប បូករួមទាំងសមាជិកព្រឹទ្ធសភា អាមេរិកចំនួន ២រូបផង គឺលោក Marco Rubio និងលោក Ted Cruz។
ការសម្រេចចិត្តធ្វើបែបនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅក្នុងការប៉ុនប៉ង ដ៏ធំមួយរបស់ចិន ដើម្បីសងសឹកចំពោះវិធានការ របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់ទណ្ឌកម្មលើ រដ្ឋាភិបាលក្រុងប៉េកាំង ចំពោះការប្រព្រឹត្តរបស់ខ្លួន ទៅលើជនជាតិភាគតិចដែល កំពុងរស់នៅក្នុងតំបន់ស៊ីនជាំង។
គួរបញ្ជាក់ដែរថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយបញ្ជាក់បន្ថែមថា ទណ្ឌកម្មប្រឆាំងនឹងមន្រ្តីសរុបចំនួន ៤រូប នឹងចាប់ផ្តើមចាប់ពី ថ្ងៃចន្ទនេះតទៅហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីគឺ ដោយមិនបញ្ជាក់លម្អិត ពីទណ្ឌកម្មនេះឡើយ ៕
ប្រែសម្រួល៖ ស៊ុន លី