ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Apple ផ្ដល់ប្រាក់ជាង ៤០0លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំង នឹងវិបត្ដិលំនៅដ្ឋាន នៅកាលីហ្វ័រញ៉ា

វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Apple Inc បានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់ជាង ៤០០ លានដុល្លារអាមេរិក ដល់គម្រោងលំនៅដ្ឋាន ដែលមានតំលៃសមរម្យ និងកម្មវិធីជំនួយម្ចាស់គេហដ្ឋាន នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកនៅឆ្នាំនេះ ដែលជាព្រឹត្តិការណ៍សំខាន់មួយ នៅក្នុងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងទឹកប្រាក់ ២,៥ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំង នឹងវិបត្តិលំនៅដ្ឋាន។

សេចក្តីប្រកាសបានឲ្យដឹងថា ថវិកានេះនឹងគាំទ្រ ប្រជាជនកាលីហ្វ័រនីញ៉ារាប់ពាន់នាក់ ដោយមានជំនួយពីអ្នកទិញ ផ្ទះលើកដំបូង ឬផ្ទះថ្មីដែលមានតម្លៃសមរម្យ។

អនុប្រធានក្រុមហ៊ុន Apple លោក Kristina Raspe សម្រាប់អចលនទ្រព្យពិភពលោក និងគ្រឿងសង្ហារឹម បានលើកឡើងថា“ នៅពេលមួយដែលសមាជិក សហគមន៍របស់យើង កំពុងប្រឈមនឹងបញ្ហា ដែលមិនធ្លាប់មានពីមុនមក យើងជឿជាក់ថា វាជាការសំខាន់ ដើម្បីធ្វើឱ្យប្រាកដថា ក្តីសង្ឃឹមរបស់ពួកគេសម្រាប់អនាគត ត្រូវបានគាំទ្រតាមរយៈកម្មវិធី និងលទ្ធផលជាក់ស្តែង” ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top