ព័ត៌មានអន្តរជាតិ

FDA ព្រមាន ប្រឆាំងនឹងផលិតផល អនាម័យដៃចំនួន៥ ផ្ទុកបរិមាណមេតាណុល មានគ្រោះថ្នាក់ ដល់ជីវិតមនុស្ស

ម៉ិកស៊ិក៖ របាយការណ៍ថ្មី ពីរដ្ឋបាលចំណីអាហារ និងឪសថ “FDA” រួមបញ្ចូលទាំងការព្រមាន ប្រឆាំងនឹងផលិតផលអនាម័យដៃចំនួន ៥ ដែលបានបណ្តាល ឲ្យមានការបាត់បង់ជីវិតមនុស ឬចូលមន្ទីរពេទ្យទាំងមនុស្សពេញវ័យ និងកុមារបន្ទាប់ពី ការប្រើប្រាស់មិនត្រឹមត្រូវ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អនាម័យដៃទាំង ៥ ត្រូវបានផលិត ដោយក្រុមហ៊ុនផលិតគីមី ឈ្មោះ Eskbiochem SA de CV នៅទីក្រុង Celaya ប្រទេសម៉ិកស៊ិក មានផ្ទុកបរិមាណមេតាណុល ដែលមានគ្រោះថ្នាក់ ដោយមិនបានរាយវាជាធាតុផ្សំ។ ធាតុផ្សំសកម្មទូទៅ និងសុវត្ថិភាពបំផុត សម្រាប់អនាម័យដៃ គឺអាល់កុលអេទីល ដែលជាផលិតផលអនាម័យដៃទាំង៥ មានក្នុងបញ្ជីវេចខ្ចប់ផ្ទាល់ខ្លួន។

ទោះយ៉ាងណាការធ្វើតេស្តិ៍ FDA បន្ថែមទៀតបានបង្ហាញថា ផលិតផលនីមួយៗ មានបរិមាណមេតាណុល អាចបណ្តាលឲ្យពុល ប្រសិនបើលេបចូល ជ្រាបចូលក្នុងស្បែក។ បើយោងតាមរបាយការណ៍ នៅ ArsTechnica បាននិយាយថា យីហោអនាម័យដៃមួយ ក្នុងចំណោមផលិតផល អនាម័យផលិតដោយ FDA មានកំហាប់មេតាណុល ៨១ភាគរយ និងមិនមានជាតិអាល់កុល អេទីលឡើយ៕ ដោយ៖លី ភីលីព

Most Popular

To Top