បរទេស ៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ អាចនឹងគាំទ្រភាគីចិន នៅក្នុងជម្លោះដែលកំពុងតែប្រព្រឹត្ត ទៅរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ស្របពេលសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ដែលរួមានទាំងជប៉ុនផងនោះ នឹងប្រកាន់យកយុទ្ធសាស្ត្រ ការពារជាតិថ្មី នៅដែនសមុទ្រចិនខាងត្បូង ។
ទីភ្នាក់ងារសារព័ត៌មាន ជាកាសែតគាំទ្រទីក្រុងព្យុងយ៉ាង របស់សមាគមពលរដ្ឋកូរ៉េ មានមូលដ្ឋានក្នុងប្រទេសជប៉ុន បាននិយាយនៅថ្ងៃចន្ទម្សិលមិញនេះថា សហរដ្ឋអាមេរិកនឹងត្រូវទទួលខុសត្រូវចំពោះភាពតានតឹងរវាងអាមេរិកនិងចិន ដែលមានចាប់តាំង ពីបញ្ហាហុងកុង ជម្លោះជំនួញ និងមេរោគកូរ៉ូណា។
កាសែតគាំទ្រទីក្រុងព្យុងយ៉ាងនោះ តាមសេចក្តីរាយការណ៍ បាននិយាយយ៉ាងដូច្នេះថា ប្រទេសកូរ៉េខាងជើងនឹងគាំទ្រយ៉ាងសកម្ម ចំពោះគោលជំហររបស់ប្រទេសចិន ស្របពេលដែលចំណងមិត្តភាពរវាងអាមេរិកនិងចិន កំពុងតែធ្លាក់ចុះដល់ដំណាក់កាល ដែលមិនធ្លាប់មានពីមុន”៕
ប្រែសម្រួល៖ប៉ាង កុង